ចុម! ឆ្មាសង្ហាមានពុកមាត់ខ្មៅក្រិបដូចមនុស្ស ទៅណាមកណា គេតាមមើលគ្រប់ៗគ្នា

//s5.kh1.co/a4/a4bc80d6ac3c2110e3b10ac0f162aee40cf87365.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូនឆ្មាម៉ិកស៊ិក បង្ហាញពុកមាត់គួរឱ្យចាប់អារម្មណ៍

ម៉ិកស៊ិក៖ ឆ្មាឈ្មោលមួយក្បាលឈ្មោះ Alberto អាយុ២ឆ្នាំ​ មកពីទីក្រុង Torreon មានពុកមាត់យ៉ាងស្រស់សង្ហា បានទាក់ទាញក្រសែភ្នែកពីមនុស្សគ្រប់ទីកន្លែងដែលវាបានទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Claudia Alba Machado វ័យ២៧ឆ្នាំ ជាម្ចាស់​បានឲ្យដឹងថា មិត្តភក្ដិរបស់នាងម្នាក់ បានប្រគល់ឆ្មាមកឲ្យនាងចិញ្ចឹម ដោយយល់ថានាងមានភាពឯកោ និងត្រូវការគ្នា ក្រោយពីរើមករស់នៅផ្ទះថ្មីម្នាក់ឯង។ នៅពេលដែលមិត្តភក្ដិរបស់នាងរៀបរាប់ពីមុខមាត់របស់ឆ្មាឲ្យស្ដាប់ នាងគិតថាឆ្មានេះនឹងគួរឲ្យខ្លាច ឬអាក្រក់ជាដើម។ តែដល់ពេលឃើញផ្ទាល់ភ្នែក ទើបនាងដឹងថាឆ្មានេះមានមុខមាត់សង្ហាដូចអ្នកនយោបាយអាល្លឺម៉ង់លោក Adolf Hilter អីចឹង។ ហើយឆ្មានេះដែរ ចូលចិត្តដេក និងលេងច្រើនជារៀងរាល់ពេល។

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនតូចនៅតែគិតថា ឆ្មាមួយក្បាលនេះមានមុខមាត់ចម្លែក និងគួរឲ្យខ្លាចទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មាមានពុកមាត់ និងម្ចាស់របស់វា
ឆ្មាមានពុកមាត់ និងម្ចាស់របស់វា
ឆ្មាមានពុកមាត់ និងម្ចាស់របស់វា
ឆ្មាមានពុកមាត់ និងម្ចាស់របស់វា
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
លោក Adolf Hilter អ្នកនយោបាយអាល្លឺម៉ង់
លោក Adolf Hilter អ្នកនយោបាយអាល្លឺម៉ង់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T