កោងអីកោងយ៉ាងនេះ អ្នកចាំទីបានត្រឹមឈរមើល! Dybala ស៊ុត Free-Kick យ៉ាងល្អជួយ Juventus ឡើងឈរកំពូលតារាង ខណៈ Ronaldo អវត្តមានព្រោះតែ…. (មានវីដេអូ)

//s5.kh1.co/36/3669bf1509eb15098fea4222cb6b73472e746f00.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Juventus យកឈ្នះ Bresica ២-0 ក្នុងសប្ដាហ៍ទី២៤ ក្របខណ្ឌ Serie A ឡើងមកឈរកំពូលតារាង

អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus រកបាន៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី២៤ ក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ក្រោយយកឈ្នះក្រុមភ្ញៀវ Brescia ដោយលទ្ធផល ២ទល់នឹង០ នៅកីឡដ្ឋាន Allianz Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Juventus និង Brescia
ការប្រកួតរវាង Juventus និង Brescia

គ្រាប់ទីមួយរបស់ Juventus រកបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ដោយការទាត់បាល់ពិន័យហ្រ្វីឃីគកោងយ៉ាងល្អពីលើដំបូលទូកនៅនាទីទី៣៧ បន្ទាប់ពីកីឡាករ Florian Aye បង្កកំហុសនិងទទួលបានកាតក្រហមក្រោយទទូលបានកាតលឿងពីរដង។ ចំណែកឯគ្រាប់ទីពីរវិញ រកបានដោយកីឡាករ Juan Cuadrado នៅនាទីទី៧៥។

កីឡាករ Paulo Dybala ទាត់បាល់ពិន័យ Free-Kick
កីឡាករ Paulo Dybala ទាត់បាល់ពិន័យ Free-Kick
ការប្រកួតរវាង Juventus និង Brescia
ការប្រកួតរវាង Juventus និង Brescia

នៅក្នុងការប្រកួតយប់មិញ គេសង្កេតឃើញមិនមានឈ្មោះរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នោះទេ មិនថាក្នុងជម្រើសដំបូង និងបញ្ជីកីឡាករបម្រុង ដោយអ្នកចាត់ការទូទៅ Juventus លោក Maurizio Sarri ចង់ឲ្យកីឡាកររូបនេះសម្រាក។

ការប្រកួតរវាង Juventus និង Brescia
ការប្រកួតរវាង Juventus និង Brescia

លទ្ធផល ៥គូផ្សេងទៀតក្នុងក្របខណ្ឌ Serie A កាលពីយប់មិញមានដូចជា៖

  • Udinese 0-0 Verona
  • Sampdoria 1-5 Fiorentina
  • Sassuolo 0-1 Parma
  • Cagliari 0-1 Napoli
  • Lazio 2-1 Inter Milan

គួរឲ្យដឹងផងដែរថា ក្រោយឈ្នះការប្រកួតយប់មិញ Juventus បានឡើងមកឈរកំពូលតារាងសារជាថ្មីក្នុងក្របខណ្ឌ Serie A គិតត្រឹមសប្ដាហ៍ទី២៤នេះ ដោយឈ្នះ១៨ ស្មើ៣ និងចាញ់៣ មាន៥៧ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A

ចង់ឃើញថា Dybala ទាត់បាល់ Free-Kick កោងបញ្ចូលទីល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T