ទ្រង់ទ្រាយធំ! Juventus គ្រោងដាក់កីឡាករឆ្នើម២នាក់ និងលុយមួយចំនួនធំ ចរចាទិញជួរមុខម្នាក់ពីទឹកដីអង់គ្លេស

//s5.kh1.co/d8/d8a1343bd32c2dcec0d5dfac97c56289106ce6e2.jpg
កីទ្បា

 ១៦-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Juventus គ្រោងដាក់ Ramsey និង Rabiot និងលុយមួយចំនួនធំ សរុប ១២៥លានផោន ដើម្បីចរចាទិញយក Pogba ពី Manchester United

អ៊ីតាលី៖ ក្លិបយក្សអ៊ីតាលី​ Juventus ត្រូវបានគេរាយការណ៍មកថាកំពុងនឹងរៀបចំសំណើមួយដាក់មកកាន់ Manchester United ក្នុងនោះមានកីឡាករឆ្នើម២រូបគឺ Aaron Ramsey និង Andrien Rabiot ជាផ្នែកមួយ ក្នុងការចរចានាំយក Paul Pogba នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Aaron Ramsey និង Andrien Rabiot
កីឡាករ Aaron Ramsey និង Andrien Rabiot

មកទល់នឹងពេលនេះក្លិបជើងឯកអ៊ីតាលីនៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើជម្រើសជាតិបារាំង Pogba ខណៈភ្នាក់ងាររបស់កីឡាកររូបនេះលោក Mino Raiola បាននិយាយថាគេអាចនឹងត្រឡប់ទៅលេងនៅក្លិបមានមូលដ្ឋានក្នុងទីក្រុង Turin វិញនៅទីផ្សាររដូវក្ដៅខាងមុខ។ Man UTD បានដាក់តម្លៃក្នុងការលក់ចេញកីឡាករដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 រូបនេះប្រមាណ ១៥០លានផោន ដោយក្លិបជើងឯកអង់គ្លេស២០សម័យកាលមួយនេះក៏មិនចង់រក្សាទុករូបគេឲ្យនៅបន្តផងដែរ។

យោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Gazzetta dello Sport គឺពេលនេះក្លិប Juventus បានរៀបគម្រោងក្នុងការដាក់សំណើដោយមានកីឡាករខ្សែបម្រើ២រូបគឺ Ramsey និង Rabiot និងលុយមួយចំនួនដែលសរុបជាទឹកប្រាក់ប្រមាណ១២៥លានផោន ដើម្បីនាំយក Pogba ត្រឡប់មកលេងនៅទឹកដីអ៊ីតាលីវិញ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

Ramsey រកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២០ប្រកួតឲ្យក្រុមលោក Maurizio Sarii ក្រោយមកចូលរួមជាមួយ Juventus ដោយមិនមានតម្លៃខ្លួនកាលពីរដូវក្ដៅឆ្នាំមុន។ ខណៈ Rabiot ក៏មកចូលរួមជាមួយ Juventus ដោយមិនមានតម្លៃខ្លួនផងដែរកាលពីរដូវក្ដៅឆ្នាំមុនដូចគ្នា ដោយគិតត្រឹមពេលនេះ Rabiot ចូលលេងបាន១០ប្រកួតក្នុងក្របខណ្ឌ Serie A។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Pogba មិនទាន់អាចបង្ហាញខ្លួនឲ្យក្រុមលោក Ole Gunnar Solskjaer បាននៅឡើយ ក្រោយមានបញ្ហារបួសតាំងពីខែធ្នូឆ្នាំមុន ស្របពេលដែល Real Madrid ក៏តាមអន្ទងចង់បានរូបគេខ្លាំងណាស់ដែរនៅទីផ្សារខាងមុខ៕

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T