ហ្វេនLiverpool បិទមាត់មិនជិត! រួមទាំងឈ្នះយប់មិញផង Liverpool​ បន្តឈ្នះ៤៣​ប្រកួត មិនចាញ់សោះ

//s5.kh1.co/91/91a6ed509b4117b97ef75e8beb937ec0dc3fa38c.jpg
កីទ្បា

 ១៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Liverpool បានយកឈ្នះ Norwich City ដោយលទ្ធផល ១-០ បន្ទាប់ពី Mane បានប្តូរចូល និងរកបានមួយគ្រាប់ ដែលជាគ្រាប់ជ័យជន្នះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sadio Mane បានជួយ Liverpool យកឈ្នះ Norwich ១-០
Sadio Mane បានជួយ Liverpool យកឈ្នះ Norwich ១-០

រួមទាំងឈ្នះយប់មិញ Liverpool លេងមិនចាញ់សោះ ៤៣ប្រកួត ដែលជាស្ថិតិរយៈពេលវែងបំផុតទី២ នៅ Premier League ខណៈមានតែ Arsenal ដែលគ្រងស្ថិតិវែងជាងគេចំនួន ៤៩ប្រកួត កាលពីរដូវកាលមាសរបស់ខ្លួន ២០០៣-២០០៤។

ខាងក្រោមនេះ ជាក្លឹបចំនួន ៥ ដែលមានស្ថិតិលេងមិនចាញ់យូរជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ Premier League៖

៥-Manchester United ចំនួន ២៩ប្រកួត (២លើក) លើកទី១ ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៩ និងលើកទី២ ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១០ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។

Manchester United លេងមិនចាញ់សោះ ២៩ប្រកួត
Manchester United លេងមិនចាញ់សោះ ២៩ប្រកួត

៤-Manchester City ចំនួន ៣០ប្រកួត ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។

Manchester City លេងមិនចាញ់សោះ ៣០ប្រកួត
Manchester City លេងមិនចាញ់សោះ ៣០ប្រកួត

៣-Chelsea ចំនួន ៤០ប្រកួត ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០០៥។

Chelsea លេងមិនចាញ់សោះ ៤០ប្រកួត
Chelsea លេងមិនចាញ់សោះ ៤០ប្រកួត

២-Liverpool ចំនួន ៤៣ប្រកួត ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។ 

Liverpool លេងមិនចាញ់សោះ ៤៣ប្រកួត
Liverpool លេងមិនចាញ់សោះ ៤៣ប្រកួត

១-Arsenal ចំនួន ៤៩ប្រកួត ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៤។

Arsenal លេងមិនចាញ់សោះ ៤៩ប្រកួត
Arsenal លេងមិនចាញ់សោះ ៤៩ប្រកួត

តើ Liverpool អាចវ៉ាកំណត់ត្រាស្ថិតិនេះពី Arsenal បានដែរឬទេ ខណៈ Liverpool ត្រូវការឈ្នះតែ ៧ប្រកួតទៀតប៉ុណ្ណោះ៕

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T