កម្ពុជាស្នើម៉ាឡេស៊ី ពិនិត្យឡើងវិញនូវលទ្ធផលរកឃើញ​ស្រ្តី​អាមេរិកាំងម្នាក់ផ្ទុកCovid-19 ក្រោយ​ចាកចេញ​ពីព្រះ​សីហនុ

//s5.kh1.co/cc/ccb8054d6760687adbf4dc9a38714d3e25c51393.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលភ្លាមៗបានចេញសេចក្តីប្រកាសមួយ ក្រោយករណីអាជ្ញាធរម៉ាឡេស៊ី រកឃើញស្រ្តី​ជនជាតិ​អាមេរិកាំងម្នាក់ផ្ទុកមេរោគ Covid-19 ក្រោយចាកចេញពីនាវា WESTERDAM ដែលចូលសំចត​នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីនេះក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផល​នៃការធ្វើតេស្ត​នេះឲ្យមានភាពសុក្រឹតឡើងវិញ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលខាងលើ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ ​WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ ​USCDC របស់អាមេរិក ហើយខ្លួន​ថែមទាំង​បានអនុវត្តតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការ​សុខភាពពិភពលោកទៀតផង។

ក្នុងលិខិតដដែលបន្ថែមថា ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នូវភាពវិជ្ជមាន Covid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះ ក្រសួងសុខាភិបាលកម្ពុជាស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥កុម្ភៈកន្លងទៅ មានសារព័ត៌មានអន្តរជាតិមួយចំនួនបានចុះផ្សាយព្រោងព្រាតថា ម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍នេះបានពិនិត្យឃើញថា អ្នកដំណើរអាមេរិកាំងអាយុ ៨៣ឆ្នាំម្នាក់​ នៅលើនាវាទេសចរណ៍មួយ​ដែលបានចូលចតនៅកម្ពុជាត្រូវបានតេស្តឃើញថាមានវីរុសកូរូណា Covid-19។​ បើទោះជាបែបនេះក្តី អាជ្ញាធរ​កម្ពុជា​បានស្នើឲ្យ​ពិនិត្យឡើង​វិញអំពីលទ្ធផល​នៃការធ្វើតេស្ត​នោះ។

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល៖

https://s5.kh1.co/__image/w=650,h=930,q=100/09/09a1bf9950037589e529a01d7ad374b5cdffce3d.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T