ថាបាន មានក្តីសុខក្នុងថ្ងៃValentineហើយ មានអី ស្រីស្អាតមិនក្រោម ៣០០នាក់ ត្រូវ....

//s5.kh1.co/c0/c0e21a4177c77318423d29e77040a05582d5c160.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃ១៤ កុម្ភៈ បែរជាស្រីស្អាត ហើយក្នុងនោះ ក៏មានតារាមួយចំនួនផងដែរ តែគេមិនបង្ហើបឈ្មោះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន ក្នុងក្លឹបកម្សាន្តមួយកន្លែង។

វៀតណាម៖ ចឹងបានគេថា សប្បាយក្លាយជាទុក្ខច្បាស់ណាស់ ដោយសារតែ សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ស្ថិតនៅ ដាឡាត់ ដោយបានរកឃើញ នូវថ្នាំញៀន ជាច្រើនប្រភេទ កាលពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សមត្ថកិច្ច ក៏បានចាប់ឃាត់ខ្លួន មនុស្សប្រុស មនុស្សស្រីស្អាត សាច់ដូចពងមាន់បក មិនក្រោម៣០០នាក់ ដែលក្រោយពីការធ្វើតេស្តិ៍ទឹកនោមរួច សុទ្ធតែលទ្ធផលចេញមក គឺថា ពួកគេ ប្រើប្រាស់ថ្នាំញៀនទាំងអស់។ បន្ទាប់មក សមត្ថកិច្ច ក៏បានបញ្ជូនខ្លួនពួកគេ ទៅកាន់ប៉ុស្តិ៍ប៉ូលីស រហូតឃុំឃាំងខ្លួន រយៈពេល១យប់ពេញតែម្តង។

មិនតែប៉ុណ្ណោះ គេក៏បានឲ្យដឹងថា នៅក្នុងនោះ ក៏មានតារាស្រីមួយចំនួនផងដែរ តែគេមិនបង្ហើបឈ្មោះ កុំឲ្យខូចកិត្តិយស កាន់តែខ្លាំង គ្រាន់តែបញ្ជាក់ថា ពួកគេ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាត គួរជាបេតីទាំងអស់ មិនសមប្រព្រឹត្តទង្វើ ដែលសង្គមស្អប់ខ្ពើមអស់ទាំងនោះទេ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ក៏មានមនុស្សមួយចំនួន បានផ្តិតមេដៃ ដើម្បីបញ្ជាក់ថាខ្លួន មានកំហុស រួចក៏បានត្រឡប់ទៅផ្ទះ ជាបណ្តើរៗផងដែរ៕

រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
រូបភាព ដែលគេថតបាន
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T