ទប់បាល់ ស៊ុតមុំតូចល្អណាស់! Mane ស៊ុតមួយគ្រាប់ ជួយ Liverpool បន្តភាពមិនទាន់ចាញ់២៦ប្រកួត និងដាច់ពិន្ទុដល់ទៅ…… (មានវីដេអូ)

//s5.kh1.co/25/25b05fb2389a1d548563eae5d5d9af4cbc078ffa.jpg
កីទ្បា

 ១៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Mane ស៊ុតមួយគ្រាប់ជួយ Liverpool យកឈ្នះ Norwich ០ទល់នឹង១ បន្តភាពមិនទាន់ចាញ់ ២៦ប្រកកួត

អង់គ្លេស៖ ហង្សក្រហម Liverpool បានបន្តភាពមិនដែលចាញ់របស់ខ្លួននៅរដូវកាលនេះ ក្នុងក្របខណ្ឌ Premier League គិតត្រឹមសប្ដាហ៍ទី២៦ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Norwich City ដោយលទ្ធផល ០ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Norwich និង Liverpool
ការប្រកួតរវាង Norwich និង Liverpool

គ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួតរវាង Norwich និង Liverpool កាលពីយប់មិញ កើតឡើងនៅនាទីទី៧៨ ដោយការស៊ុតមុំតូចយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Sadio Mane ក្រោយទទួលបាល់បញ្ជូនពីមិត្តរួមក្រុម Henderson។

Mane ស៊ុតគ្រាប់ជ័យជម្នះឲ្យ Liverpool
Mane ស៊ុតគ្រាប់ជ័យជម្នះឲ្យ Liverpool

នៅក្នុងការប្រកួតនោះក្រុមរបស់លោក Klopp ហាក់មានឱកាសសម្រុកច្រើន ដោយគ្រប់គ្រងបាល់បានដល់ទៅ ៦៤% និងស៊ុត៩លើក ចំគោលដៅ៥លើក និងខុសគោលដៅ៤លើក ខណៈម្ចាស់ផ្ទះ​ Norwich បង្កើតឱកាសស៊ុតបានត្រឹមតែ៣លើកប៉ុណ្ណោះ ដោយចំគោលដៅ១លើក និងខុសគោលដៅ២លើក។

ការប្រកួតរវាង Norwich និង Liverpool
ការប្រកួតរវាង Norwich និង Liverpool

គួរឲ្យដឹងផងដែរថា ក្រោយរកបាន៣ពិន្ទុពីការប្រកួតនោះ Liverpool បន្តឈរនៅកំពូលតារាងដដែល ដោយមាន៧៦ពិន្ទុនៅក្នុងដៃ ដាច់ដល់ទៅ២៥ពិន្ទុពីក្រុមលេខ២ Manchester City ដែលមានត្រឹម៥១ពិន្ទុប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

ចង់ឃើញថា មួយគ្រាប់របស់ Mane ជួយ Liverpool បន្តភាពមិនទាន់ចាញ់ ២៦ប្រកួតយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T