ស្ត្រី​លើនាវាWesterdam ​ម្នាក់​ ត្រូវមា៉ឡេស៊ីរក​ឃើញ​ថាមាន​ផ្ទុក​COVID-19 ក្រោយចាកចេញពីកម្ពុជា

//s5.kh1.co/a0/a036a5347a16c9f52e1146e24b1757c854065356.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ត្រី​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​នៃ​កប៉ាល់​Westerdam ចេញពី​កម្ពុជា​រក​ឃើញ​ថាមាន​COVID-19

ស្ត្រីអាយុ ៨៣ ឆ្នាំបានជិះយន្តហោះទៅកាន់ប្រទេសម៉ាឡេស៊ីជាមួយអ្នកដំណើរ ១៤៤ នាក់ផ្សេងទៀត បន្ទាប់ពីបានចុះចតពីកប៉ាល់មួយក្នុងប្រទេសកម្ពុជា​ ហើយត្រូវគេរកឃើញថា មានផ្ទុកវីរុស​ Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាវា Westerdam បានជាប់គាំងនៅលើសមុទ្រអស់រយៈពេលពីរសប្តាហ៍ បន្ទាប់ពីត្រូវបានបដិសេធ​មិនឲ្យចូល​ចត​ដោយកោះ និងប្រទេសចំនួន ៥។​មូលហេតុនៃការបដិសេធគឺដោយសារ ភ័យខ្លាចឆ្លង​Covid-19​។ យ៉ាងណាក្រោយមកកម្ពុជាបានអនុញ្ញាតឱ្យចូលចត។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋអាមេរិកម្នាក់ដែលធ្វើដំណើរដោយ​នាវា​ទេសចរណ៍ MS Westerdam បានមកដល់ប្រទេសម៉ាឡេស៊ី​ បន្ទាប់ពីបានចាកចេញពីកម្ពុជានោះ ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានចំពោះវីរុសCovid-19 ប្រភេទថ្មីនេះ។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថាស្ត្រីជនជាតិអាមេរិកអាយុ ៨៣ ឆ្នាំបានធ្វើដំណើរទៅកាន់​ម៉ាឡេស៊ី​​កាលពីថ្ងៃសុក្រដោយចាកចេញពីប្រទេសកម្ពុជាជាមួយអ្នកដំណើរ ១៤៤ នាក់ផ្សេងទៀតដែលចេញពីកប៉ាល់។

https://s5.kh1.co/__image/w=650,h=434,q=100/29/29ebeada560284dad0300ad2458ffaf80e4e94f0.jpg

គួររំឭកថា កាប៉ាល់ MS Westerdam ដែលមានអ្នកដំណើរចំនួន ១,៤៥៥ នាក់ និងនាវិក ៨០២ នាក់ ​បានជាប់​គាំង​នៅលើសមុទ្រអស់រយៈពេល ២ សប្តាហ៍បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសចំនួន ៥ គឺហ្វីលីពីន តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងថៃ។

នាវាបានទៅដល់ចំណុចកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីឱ្យមន្រ្តីកម្ពុជាអាចពិនិត្យកំហាក​ពីអ្នកដំណើរដែលមានរោគសញ្ញាសុខភាពមិនល្អ ឬរោគសញ្ញាដូចជាជម្ងឺផ្តាសាយ។

អ្នកដំណើរត្រូវបានពិនិត្យជាប្រចាំនៅលើយន្តហោះ ហើយកម្ពុជាក៏បានពិនិត្យអ្នកដំណើរចំនួន ២០ នាក់ផងដែរ​នៅពេលដែលនាវាចូលចតកាលពីថ្ងៃព្រហស្បតិ៍។  អាជ្ញាធរកម្ពុជាបាននិយាយថាគំរូកំហាក​ទាំងអស់​ដែលត្រូវបាន​ពិនិត្យបានរកឃើញថាភាពអវិជ្ជមានចំពោះវីរុសនេះ។

ជាការកត់សម្គាល់ ក្រសួងសុខាភិបាលភ្លាមៗបានចេញសេចក្តីប្រកាសមួយ ក្រោយករណីអាជ្ញាធរម៉ាឡេស៊ី រកឃើញស្រ្តី​ជនជាតិ​អាមេរិកាំងម្នាក់ផ្ទុកមេរោគ Covid-19 ក្រោយចាកចេញពីនាវា WESTERDAM ដែលចូលសំចត​នៅកម្ពុជា។ ករណីនេះក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យ​ឡើងវិញអំពីលទ្ធផល​នៃការធ្វើតេស្ត​នេះឲ្យមានភាពសុក្រឹតឡើងវិញ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលខាងលើ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ ​WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ ​USCDC របស់អាមេរិក ហើយខ្លួន​ថែមទាំង​បានអនុវត្តតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការ​សុខភាពពិភពលោកទៀតផង៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T