មិត្តហ្វូនដាក់ដំណើរការជាផ្លូវការ នូវកញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មីសម្រាប់អតិថិជន Internet Wi-Fi

//s5.kh1.co/48/4894094facf01b251f9abf8fb742a91056f5c73b.jpg
បច្ចេកវិទ្យា

 ១៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​មិត្តហ្វូន បានសម្រេចដាក់ដំណើរការជាផ្លូវការនូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM។

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការចាំបាច់របស់អតិថិជន​ និងដើម្បីជាភាពងាយស្រួលសន្សំសំចៃក្នុងជីវភាពប្រចាំថ្ងៃ​របស់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន ​មិត្តហ្វូន បានសម្រេចដាក់ដំណើរការជាផ្លូវការនូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់ និងអតិថិជនថ្មីសុទ្ធតែអាចមកទទួលយកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះដោយឥតគិតថ្លៃពីក្រុមហ៊ុន មិត្តហ្វូន ដោយគ្រាន់តែភ្ជាប់មកជាមួយនូវលេខគណនេយ្យ Internet Wi-Fi តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  សេវា Internet Wi-Fi របស់មិត្តហ្វូន
  សេវា Internet Wi-Fi របស់មិត្តហ្វូន

កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេសដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ មិត្តហ្វូន ទាំងអស់ដូចជា ថែមជូនលេខ​ស្អាតចំនួន២លេខ ថែមជូនការខលទូរស័ព្ទរកគ្នាដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង​​ ចំនួន២ខ្សែលេខ ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ​។​ បន្ថែមពីលើនេះអតិថិជនក៏អាចស្នើរបន្ថែមនូវសមាជិករហូតដល់ ៥ខ្សែលេខ សម្រាប់ខលរកគ្នាឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ទទួលបាន DATA ទូរស័ព្ទដៃរហូតដល់ 10GB ជារៀងរាល់ខែ ទស្សនាកម្មវិធីទូរទស្សន៍គ្មានដែនកំណត់តាមរយៈ App MobileTV របស់ មិត្តហ្វូន នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយបន្ថែមត្រឹមតែ ៣ដុល្លារជារៀងរាល់ខែតែប៉ុណ្ណោះ។​

លោក គង់ ឧសភា នាយករងទទួលបន្ទុកផ្នែកសេវាអ៊ីនធឺណិតអចល័តក្រុមហ៊ុន មិត្តហ្វូន បានបញ្ជាក់ថា សេវាបន្ថែម Bundle SIM នេះពិតជាអាចឆ្លើយតបនូវតម្រូវការចាំបាច់ជូនអតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ មិត្តហ្វូន ជាក់ជាមិនខាន ព្រោះថាកាលពីមុនអតិថិជន​ចំណាយទឹកប្រាក់ប្រើប្រាស់សេវា Internet Wi-Fi នៅពេលដែលពួកគាត់នៅផ្ទះ ឬស្ថិតនៅក្នុងបរិវេណ ដែលអតិថិជនបានចុះឈ្មោះភ្ជាប់សេវា Internet Wi-Fi តែប៉ុណ្ណោះ តែពេលនេះនៅពេលដែលអតិថិជនអញ្ជើញទៅផ្សារ កន្លែងធ្វើការងារ ឬទៅតាមបណ្តាខេត្តនានា អតិថិជនអាចបន្តការប្រើប្រាស់សេវាអ៊ីនធឺណិតទូរស័ព្ទដៃតាមរយៈ DATA ដែលក្រុមហ៊ុនផ្តល់ជូនបន្ថែម 4GB ជារៀងរាល់ខែ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមជូនអតិថិជននូវស៊ីមកាតមិត្តហ្វូនចំនួន ២លេខ សម្រាប់ខលរកគ្នាដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ខែថែមទៀតផង។ ទាំងនេះ គឺជាអត្ថប្រយោជន៍ដែលអាចសន្សំសំចៃការចំណាយជូនដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់នៅទូទាំងប្រទេសកម្ពុជា៕

  លោក គង់ ឧសភា
  លោក គង់ ឧសភា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T