ធ្ងន់ធ្ងរហើយ! បើទោះជាប់ Top 4 ក៏ Man City មិនមានកៅអីទៅលេង UCL ដែរ នៅ២រដូវកាលខាងមុខ ដោយសារ…

//s5.kh1.co/ec/ec4733a79ea82c507b38dd372a7d35b18e0abfb3.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

Manchester City ត្រូវបានសមាគមន៍បាល់ទាត់អឺរ៉ុប ពិន័យមិនឲ្យចូលប្រកួតក្នុងព្រឹត្តការណ៍បាល់ទាត់អឺរ៉ុបចំនួន២ឆ្នាំ

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានសមាគមបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA សម្រេចព្យួរឈ្មោះ បិទមិនឲ្យចូលប្រកួតក្នុងព្រឹត្តការណ៍បាល់ទាត់អឺរ៉ុបចំនួន២ឆ្នាំ (២០២០/២១ និង ២០២១/២២) រួមមាន ពានរង្វាន់ Champions League, Europa League ឬ UEFA Super Cup ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Man City ត្រូវបាន UEFA រកឃើញថា បានប្រព្រឹត្តល្មើសនឹងច្បាប់ Financial Fair Play (FFP) ដែលជាច្បាប់ “តុល្យភាព​ហិរញ្ញ​វត្ថុ” បង្កើតឡើងសម្រាប់រឹតបន្តឹងក្លិបបាល់ទាត់អាជីពនៅអឺរ៉ុប កុំឲ្យចំណាយច្រើនជាងចំណូលដែលពួកគេទទួលហេតុ ដែលអាចបង្កបញ្ហាហិរញ្ញ​វត្ថុក្នុងក្លិប។

Manchester City
Manchester City

ក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអារ៉ាប់លោក Sheikh Mansour bin Zayed Al Nahyan ដែលជាសមាជិកគ្រួសាររាជវង្ស និងជាឧបនាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រូបនេះ ត្រូវបានគេតាមដានជាយូរណាស់មកហើយ ដោយជាប់សង្ស័យថា ជាក្លិបដែលចំណាយធំនៅតំបន់អឺរ៉ុប។

  លោក Sheikh Mansour bin Zayed Al Nahyan (ពាក់វ៉ែនតា)
  លោក Sheikh Mansour bin Zayed Al Nahyan (ពាក់វ៉ែនតា)

UEFA បានបើកការស៊ើបអង្កេតករណីខាងលើ តាំងពីឆ្នាំ២០១៨ ដោយបច្ចុប្បន្ន រកឃើញថា Man City ចំណាយច្រើនហួសកំណត់លើសលប់ក្នុងចន្លោះឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦។

យោងតាមការបញ្ជាក់របស់ អង្គជំនុំជម្រះនិងគណៈវិនិច្ឆ័យនៃ UEFA បានឲ្យដឹងថា Man City បានបន្លំភស្តុតាង និងបញ្ជូនឯកសារមិនពិតប្រាកដ ក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ទៅកាន់មន្រ្តីសវនករ ដែលជាអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ។

ក្រុម Manchester City
ក្រុម Manchester City

គួរឲ្យដឹងដែរថា​ ក្រៅពីការពិន័យមិនឲ្យចូលប្រកួត រយៈពេល២ឆ្នាំ ក្នុងព្រឹត្តការណ៍បាល់ទាត់អឺរ៉ុប Man City ក៏ទទួលរងការផាកពិន័យជាប្រាក់សុទ្ធចំនួន ៣០លានផោន (ឬប្រមាណ ៣២.៥ លានដុល្លារ) ផងដែរ ពី​ UEFA៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T