មជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស បើកសម្ពោធជាផ្លូវការហើយ កាលពីម្សិលមិញនេះ!

//s5.kh1.co/e9/e990c632e6bfa715d1796ea2617eda21f3af2b07.jpg
សង្គម

 ១៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អស់បារម្ភចង់បានគ្រឿង​បរិក្ខា​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះទំនើបៗទាន់សម័យ អាចមករកនៅមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស បានពេលនេះបើកសម្ពោធជាផ្លូវការហើយ នៅផ្លូវ ២០០៤។

ភ្នំពេញ៖ មជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ២០០៤ ក្បែរស្តុបណូគៀរ ចាប់ផ្ដើមបើកលក់​ជា​ផ្លូវការ​ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ ដោយមាននៅផលិត​ផល​អេឡិចត្រូនិច​ទំនើបៗ​ដូចជា ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មី គ្រឿង​បរិក្ខា​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​​ ទូរទឹកកក ទូរបោក​សម្លៀក​បំពាក់​ និង​សម្ភារៈ​ផ្ទះ​បាយ​ជា​ច្រើន​មុខផ្សេងទៀត។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឡាក់ ឧសភាណ ប្រធានគ្រប់គ្រងក្រុមហ៊ុន អេស ខេ អេស ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅក្នុងពិធីសម្ពោធថា ដោយឃើញនៅសន្ទុះនៃការរីកចម្រើនគ្រប់វិស័យ ជា​ពិសេស​ផ្នែក​​បច្ចេកវិទ្យាអេឡិចត្រូនិច ​ធ្វើ​ឱ្យមានការ​ពេញ​និយម​ខ្លាំងសម្រាប់ការប្រើប្រាស់ឧបករណ៍​​អេឡិចត្រូនិចរបស់ប្រជាជន​កម្ពុជា ហើយឧបករណ៍វៃឆ្លាតទាំងនោះក៏​បាន​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​ក្នុង​គ្រួសារ​ឱ្យកាន់​តែ​មាន​ភាពងាយស្រួល និង​ស៊ីវិល័យ ប្រកប​ដោយផាសុកភាព ​សុវត្ថិភាព និងជួយ​សន្សំ​សំចៃ​។  ​

ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស 
ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស 

គោលដៅអាជីវកម្មរបស់ អេស​​ ខេ អេស គឺ​នាំ​យក​មក​នៅ​ផលិតផល​អេឡិចត្រូនិចទំនើប​ ដែល​​មាន​គុណភាព​​ សុវត្ថិភាព និងការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​ក្នុងការផ្ដល់​សេវាកម្ម​ជូន​អតិថិជន​ជា​ចម្បង​ផង​ដែរ​។

បន្ថែមទៅទៀតនេះ តាំងនាមខ្ញុំជាតំណាងក្រុមហ៊ុន អេស ខេ អេស អេឡិចត្រូនិច ក៏​សូម​អរគុណ​​ទៅ​ដល់​ដៃ​​គូ​អាជីវកម្ម តំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលជា​និច្ច​កាល​តែង​តែ​ផ្ដល់​នៅសេចក្ដីទុកចិត្ត និង​បន្ត​បង្កើន​កិច្ចសហការ​រួមគ្នា​ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជនកម្ពុជា នៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍន៍ ​និង​មាន​ភាព​រីក​ចំរើន​លើ​គ្រប់​វិស័យ។

ជាចុងក្រោយលោកក៏បានជូនពរ និងអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ និង​សូម​អញ្ចើញ​​​ភ្ញៀវ​កិត្តិយស​ទាំងអស់ចូលរួមទស្សនានៅការដាក់តាំងបង្ហាញនូវផលិតផល​ក្នុង​បរិយា​កាស​ដ៏រីករាយដូចតទៅ។

ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស 
ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់សម្ភារៈអេឡិចត្រូនិចទំនើប អេស ខេ អេស 

កម្មវិធីសម្ពោធបានប្រារព្ធឡើងយ៉ាងសោមនស្ស​រីករាយ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើនកុះករ អមដោយរបាំជូនពរ និង​ការ​សម្ដែង​ម៉ុងសាយ ហើយ​មានការដាក់បង្ហាញជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេស និង​​មាន​ការ​ថែម​ជូនជាកាដូរ​សម្រាប់រាល់ការ​ទិញ​នៅ​ផលិត​ផល​ពី​មជ្ឈមណ្ឌល​ផ្ទាល់​ផង​ដែរ ហើយ​កម្មវិធី​បញ្ចុះ​តម្លៃ​មាន​រហូតដល់​ចុងខែកុម្ភៈនេះផងដែរ​។ កម្មវិធីបានបញ្ចប់ទៅដោយសេចក្តីរីករាយជា​មួយ​ស្នាម​ញញឹម ដោយ​គ្រប់​គ្នា​ ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​ជាមួយនឹងផលិតផលប្រើប្រាស់ទំនើបរបស់​មជ្ឈមណ្ឌល ​ហើយ​មជ្ឈមណ្ឌលសន្យា​នឹង​នាំ​យក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ​ ដើម្បី​បម្រើ​​នូវ​​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​កម្ពុជាឱ្យស្របតាមសម័យកាលដែលកំពុងអភិវឌ្ឍន៍​៕

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T