សិក្ខាសាលា AIA Health & Wealth Talk ស្តីអំពីតម្លៃនៃពេលវេលារបស់អ្នកសម្រាប់បុត្រធីតា!

//s5.kh1.co/f6/f6735f1b0ad029daba8fe8d18afb7fc92b215f87.jpg
យល់ដឹង

 ១៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បីចូលរួមចំណែកក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពកូនៗ និងពេលដ៏ជិតស្និទ្ធរបស់អ្នក និងបុត្រធីតា ក្រុមហ៊ុន AIA ក្រោម​ការ​ចាប់​ដៃគូ​យ៉ាង​ជិតស្និទ្ធជាមួយ​ក្លិប Tottenham Hotspur។

ភ្នំពេញ៖ ដោយសារតែកង្វះនៃពេលវេលាសម្រាប់មើលថែកូនៗ ឪពុកម្តាយក្នុងយុគសម័យថ្មីនេះរមែងទិញនូវឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កុំព្យូទ័រយួរដៃ ឬ iPad ទុកឲ្យកូនៗរបស់គាត់លេងកម្សាន្តបំបាត់ភាពអផ្សុក ដោយយល់ថា ការលេង​ឧបករណ៏អេឡិចត្រូនិចទាំងនោះអាចជួយឲ្យកូនៗមានភាពវ័យឆ្លាតទៀតផង។​​ រីឯអ្នកខ្លះទៀត ដោយសារតែមិនមានពេលវេលានៅជាមួយកូនគ្រប់គ្រាន់ ក៏បានបញ្ជូនកូនៗរបស់គាត់ទៅរៀនពេញមួយថ្ងៃតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ក្រៅពីការអប់រំនៅសាលា ដែលជាសិទ្ធិត្រូវទទួលបានរបស់កូនអ្នក តើអ្នកធ្លាប់ដឹងទេថា អ្វីទៅជាគុណតម្លៃដ៏ពិតប្រាកដ ដែលកូនៗរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ?​
ពេលខ្លះ​សម្ភារៈដែលអ្នកគិតថាមានតម្លៃទាំងនោះ មិនមែនជាអ្វីដែលបុត្រធីតារបស់លោកអ្នកត្រូវការនោះឡើយ។ ការចំណាយពេលវេលារបស់អ្នកនៅជាមួយពួកគាត់ក្រៅពីម៉ោងធ្វើការ គឺជា​អ្វីដែលពួកគាត់ត្រូវការបំផុត។

សម្ព័ន្ធភាពរវាងម្តាយ និងកូនៗ
សម្ព័ន្ធភាពរវាងម្តាយ និងកូនៗ

សម្ព័ន្ធភាពរវាងអ្នក និងកូនៗ គឺជាវត្ថុដ៏មានតម្លៃបំផុត ដែលឪពុកម្តាយអាច​ផ្តល់ឱ្យកូនៗបាន។ ពេលវេលាដែលលោកអ្នកបានផ្តល់ឱ្យកូនៗនោះ នឹងអាចជួយពួកគេឲ្យបង្កើនភាពជឿជាក់ បង្កើនភាពជាម្ចាស់ការ បង្កើតភាពវិជ្ជមានលើខ្លួនឯង និងមានភាពជាខ្លួនឯងច្រើនជាងមុនផងដែរ។

អ្នកអាចបង្កើតចំណងទំនាក់ទំនងទៅកាន់ពួកគេតាមច្រើនទម្រង់រួមមាន និយាយលេងជាមួយពួកគេ ស្តាប់អ្វីដែលពួកគេនិយាយ ចូលរួមលេងកីឡាជាមួយពួកគេ ហើយអ្វីដែលអ្នកមិនគួររំលងនោះគឺ ផ្តល់អារម្មណ៍នៃក្តីស្រលាញ់ ដែលអ្នកមានចំពោះពួកគេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ដោយសារតែមើលឃើញតម្លៃនៃពេលវេលារបស់អ្នកនេះហើយ ទើប AIA បានរៀបចំកម្មវិធីដ៏ពិសេសមួយស្តីអំពី “តម្លៃនៃពេលវេលារបស់អ្នកសម្រាប់បុត្រធីតា” ដើម្បីឲ្យអ្នកយល់កាន់តែច្បាស់ពីកូនៗរបស់អ្នក និងតម្រូវការរបស់ពួកគេ។​

សិក្ខាសាលា AIA Health & Wealth Talk
សិក្ខាសាលា AIA Health & Wealth Talk

កម្មវិធីនេះធ្វើឡើងនៅឯសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមណែនាំដោយលោក លីម ដោសាន ដែលលោកគឺជានាយកនៃសាលាអន្តរជាតិ អេស ស៊ី អាយ អេ។

សិក្ខាសាលា AIA Health & Wealth Talk
សិក្ខាសាលា AIA Health & Wealth Talk
សិក្ខាសាលា AIA Health & Wealth Talk
សិក្ខាសាលា AIA Health & Wealth Talk

ដើម្បីចូលរួមចំណែកក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពកូនៗ និងពេលដ៏ជិតស្និទ្ធរបស់អ្នក និងបុត្រធីតា ក្រុមហ៊ុន AIA ក្រោម​ការ​ចាប់​ដៃគូ​យ៉ាង​ជិតស្និទ្ធជាមួយ​ក្លិប Tottenham Hotspur នឹង​ផ្តល់ជូនអាហារូបករណ៍​ហាត់បាល់ទាត់លំដាប់អន្តរជាតិហៅថា AIA Elite Football Camp រយៈពេល ៦​ថ្ងៃ ពីថ្ងៃទី ២៩ មេសា ដល់​ថ្ងៃទី ០៤ ឧសភា ២០២០ នៅ​រមណីដ្ឋានសុខភាព និង​ពហុ​កីឡដ្ឋាន ឈ្មោះ Thanyapura Health & Sports Resort នៅភូកេត​ ប្រទេសថៃ។

ការ​ហ្វឹកហាត់បាល់ទាត់​ពិសេស​នេះនឹង​ធ្វើ​ឡើង​ដោយគ្រូ​បង្វឹកសម្រាប់​ការអភិវឌ្ឍន៍សាកលពីក្លិបបាល់ទាត់ Spurs ផ្ទាល់ សម្រាប់​កុមារាកុមារី ដែល​មាន​អាយុចាប់​ពី ៩-១៤ឆ្នាំ រហូតដល់ទៅ ៤៨នាក់ពី​កម្ពុជា ដោយ​ផ្តោតលើជំនាញបាល់ទាត់ អាហារូបត្ថម្ភ និង​សុខភាព​ផ្លូវចិត្ត។

សិក្ខាសាលា AIA Health & Wealth Talk
សិក្ខាសាលា AIA Health & Wealth Talk

អ្នកអាចចាប់យកឱកាស​ពិសេសនេះសម្រាប់កូនៗ ឬក្មួយៗរបស់អ្នក ដោយទទួល​យក​ការការពារ​ពី AIA ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ មីនា ២០២០ ព្រមទាំង​បញ្ជូន​ពួក​គេ​ មកកាន់វគ្គហាត់បាល់ទាត់បង្ហាញសមត្ថភាព ក្រោម​ការ​វាយតម្លៃដោយ​គ្រូបង្វឹក Spurs ផ្ទាល់​ នៅ​ថ្ងៃទី ០៥ មេសា ២០២០ វេលាម៉ោង ៨:០០ ដល់ម៉ោង ១០:០០ព្រឹក នៅកីឡដ្ឋាន AIA Stadium។

ការជ្រើសរើស​ផ្តល់អាហារូបករណ៍ក្នុងវគ្គហាត់បាល់ទាត់បង្ហាញសមត្ថភាពនេះ នឹង​ត្រូវ​ធ្វើ​ឡើងដោយពិនិត្យមើលលើ​សមត្ថភាពបាល់ទាត់ និងបុគ្គលិកលក្ខណៈរបស់​កុមារាកុមារីដែល​ចូលរួម ដោយ​ផ្អែក​លើ​បទដ្ឋាន​វាយតម្លៃរបស់ក្លិប Spurs ផ្ទាល់។

ក្រៅពីអាហារូបករណ៍លំដាប់អន្តរជាតិខាងលើនេះ AIA ក៏បានផ្តល់ជូនឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន ទៅកាន់អតិថិជន ដែលទទួលយកការការពារពី AIA កន្លងមកថ្មីៗនេះរួមមាន មាសសុទ្ធ ៣.៨៨ តំឡឹង ចំនួន១រង្វាន់ ឧបករណ៍បំពងសម្លេង (Home Theatre) និងទូរទូស្សន៍​ ៥០អ៊ីញ​ ចំនួន២រង្វាន់ ទូរស័ព្ទ iPhone ១១ Pro (២៥៦GB) ចំនួន៥​រង្វាន់ រួមទាំង​រង្វាន់ផ្សេងៗទៀតដែលបានចាប់ឆ្នោតនៅថ្ងៃនេះផងដែរ៕

រង្វាន់ពី AIA
រង្វាន់ពី AIA
សិក្ខាសាលា AIA Health & Wealth Talk 
សិក្ខាសាលា AIA Health & Wealth Talk 
សិក្ខាសាលា AIA Health & Wealth Talk
សិក្ខាសាលា AIA Health & Wealth Talk
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T