មន្ត្រីសុខាភិបាលចិន៖ បុគ្គលិកពេទ្យ​​ប្រមាណ ១.៧១៦នាក់ បានឆ្លងវីរុស​កូរ៉ូណា ហើយក្នុងនោះមាន​ ៦នាក់​​បានស្លាប់បាត់បង់ជីវិត​

//s5.kh1.co/7b/7b7fe33c8291058978a0c1db4feac7f816fe1f7b.jpg
សង្គម

 ១៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុគ្គលិកពេទ្យ ៦នាក់​​បានស្លា​ប់បាត់បង់ជីវិត​ និង​ជាង ១.៧១៦នាក់ ផ្សេងទៀតបានឆ្លងវីរុស​កូរ៉ូណា

ចិន៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមគ្រូពេទ្យ និង​បុគ្គលិកដែល​បម្រើការ​នៅក្នុងមន្ទីរពេទ្យប្រមាណ ១.៧១៦នាក់ ត្រូវបានធ្វើតេស្តរកឃើញថាបានឆ្លងវីរុស​កូរ៉ូណា ហើយក្នុងចំណោមអ្នកទាំងអស់នោះមាន ៦នាក់បានស្លាប់បាត់បង់ជីវិត។ អនុប្រធានគណៈកម្មាធិការសុខាភិបាលជាតិលោក Zeng Yixin បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនបុគ្គលិកពេទ្យដែលឆ្លងវីរុសកូរ៉ូណាកំពុងកើនឡើងខ្លាំង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន REUTERS ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺ
ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺ

 លោក  Zeng Yixin បាននិយាយថា៖

នៅ​ខណៈពេលនេះ ភារកិច្ចរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យនៅជួរមុខគឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់​។ ស្ថានភាពការងារ​ ការសំរាក​មិនគ្រប់គ្រាន់ ​សម្ពាធផ្លូវចិត្ត​ បូករួមទាំង​ហានិភ័យនៃការឆ្លង​ជំងឺ គឺ​បញ្ហាចម្បងសំរាប់ពួកគេ។

Zeng Yixin
ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យនាំគ្នាសម្រាក ក្រោយធ្វើការឱ្យអស់ជាច្រើនម៉ោង
ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យនាំគ្នាសម្រាក ក្រោយធ្វើការឱ្យអស់ជាច្រើនម៉ោង

នៅក្នុង​ចំណោម​ អ្នកដែល​បានឆ្លងវីរុសកូរ៉ូណា​នៅក្នុង​ប្រទេស​ចិន ៨៧%​ គឺ​ជា​គ្រូពេទ្យ និង​បុគ្គលិកពេទ្យដែល​ធ្វើការ​នៅ​ទីក្រុង​វូហានខេត្តហ៊ូប៉ី ​និងជាតំបន់ចំណុចកណ្តាលនៃការផ្ទុះឡើង​​វីរុសកូរ៉ូណា​ដំបូងបំផុត​កាលពីខែធ្នូ ដោយ​បានសម្លាប់មនុស្សចំនួន ១,៥២៦ នាក់ និង​អ្នកឆ្លងជាង ៦​៧១០០ នាក់ផ្សេងទៀត។

ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យនាំគ្នាសម្រាក ក្រោយធ្វើការឱ្យអស់ជាច្រើនម៉ោង
ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យនាំគ្នាសម្រាក ក្រោយធ្វើការឱ្យអស់ជាច្រើនម៉ោង

គួរបញ្ជាក់ផងដែរថា នេះ​ជា​លើកទីមួយហើយ ដែល​មន្ត្រីសុខាភិបាលចិន​ បាន​ប្រកាសជា​ផ្លូវការអំពី​ស្ថានភាព​របស់​ ក្រុមគ្រូពេទ្យ និងបុគ្គលិក​បម្រើការ​នៅក្នុងមន្ទីរពេទ្យ។ ការប្រកាស​នេះត្រូវបានធ្វើឡើង​នៅ​មួយសប្តាហ៍ ​ក្រោយការស្លាប់របស់​គ្រូពេទ្យជំនាញភ្នែកម្នាក់ គឺ​លោក​ Li Wenliang ដែល​ជា​អ្នកចេញមុខ​និយាយមុនគេ អំ​ពីគ្រោះថ្នាក់​នៃ​​វីរុសកូរ៉ូណា​​ ប៉ុន្តែ​​ក្រោយមកលោកបែរជាត្រូវ​ប៉ូលិស​​ឃាត់ខ្លួន និង​ចោទប្រកាន់​ពី​បទផ្សព្វផ្សាយ​ព័ត៌មានមិនពិតប្រាកដទៅវិញ៕

វេជ្ជបណ្ឌិត ​Li Wenliang បាន​ទទួល​មរណភាព នៅ​ដើម​ខែ​កុម្ភៈ បន្ទាប់ពី​ឆ្លង​វីរុសកូរ៉ូណា​ពីអ្នកជំងឺនៅ​មន្ទីរពេទ្យ​ក្នុងទីក្រុងវូហាន
វេជ្ជបណ្ឌិត ​Li Wenliang បាន​ទទួល​មរណភាព នៅ​ដើម​ខែ​កុម្ភៈ បន្ទាប់ពី​ឆ្លង​វីរុសកូរ៉ូណា​ពីអ្នកជំងឺនៅ​មន្ទីរពេទ្យ​ក្នុងទីក្រុងវូហាន
ស្នាមលើផ្ទៃរបស់ក្រុមបុគ្គលិកពេទ្យ ក្រោយ​ពាក់ម៉ាសអស់រយៈពេលជាច្រើនម៉ោង
ស្នាមលើផ្ទៃរបស់ក្រុមបុគ្គលិកពេទ្យ ក្រោយ​ពាក់ម៉ាសអស់រយៈពេលជាច្រើនម៉ោង
ក្រុមគិលានុបដ្ឋាយិកានាំគ្នាកាត់សក់ចោល ព្រោះសក់វែងអាចរាលដាលជំងឺទៅមនុស្សផ្សេងទៀត
ក្រុមគិលានុបដ្ឋាយិកានាំគ្នាកាត់សក់ចោល ព្រោះសក់វែងអាចរាលដាលជំងឺទៅមនុស្សផ្សេងទៀត
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T