ហុងកុង៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដ៏ល្បី ប្រចាំហុងកុង Tavia Yeung ដែលបានបង្ហាញស្នាដៃ ក្នុងរឿងភាគជាច្រើន ព្រមទាំង ស្វាមីជាអ្នករួមអាជីពជាមួយគ្នាគឺ តារាសម្តែងប្រុស Him Law បានប្រកាសដំណឹងដ៏រំភើបមួយ លើបណ្តាញសង្គមInstagram ថាកំពុងពពោះ កូនដំបូងរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ យោងតាមប្រភព បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សម្តែងស្រី Tavia Yeung កំពុងតែពពោះកូនដំបូង របស់ពួកគេ បានរយៈពេល ៦ខែមកហើយ។ ហើយប្តីប្រពន្ធមួយគូរនេះ ក៏នឹងត្រៀមស្វាគមន៍កូនរបស់ពួកគេនៅ ក្នុងខែឧសភាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាមួយគូនេះ បានចាប់ផ្ដើមស្គាល់គ្នាដំបូង តាមរយៈការសម្តែងក្នុងរឿង ភាគបែបវេជ្ជសាស្រ្តមួយ រួមគ្នាកាលពីឆ្នាំ២០១២ ហើយបន្ទាប់មក ពួកគេក៏បាន មានចិត្តស្រលាញ់គ្នា ព្រមទាំងឈានដល់ការសម្រេចចិត្តរៀបការជាមួយគ្នា នៅក្នុងឆ្នាំ២០១៦ ផងដែរ។
យ៉ាងណាមិញ ចំពោះដំណឹងល្អមួយនេះដែរ គូស្វាមីភរិយា ដែលជាតារាដូចគ្នាមួយគូនេះ បានធ្វើឲ្យហ្វេនៗរំភើបជំនួស និងរង់ចាំមើលមុខមាត់សមាជិកថ្មីនោះ មានភាពគួរឲ្យក្នាញ់កម្រិតណា៕





