២ជម្រើសពិតៗ! ផឹកទឹក​បែបណា​ធ្វើឲ្យ​ស្រកទម្ងន់? ហើយបែប​ណា​បង្កជាបញ្ហាតម្រង​នោម​ធ្ងន់​ធ្ង​រ?

//s5.kh1.co/9e/9ee1fe6023410dbabcea66e8c04ad7a9779fcef6.jpg
នារី

 ១៤-កុម្ភៈ-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ផឹកទឹកគ្រប់គ្រាន់មានសារៈសំខាន់ចំពោះសុខភាព។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានបង្ហាញយើងអំពីផលប៉ះពាល់ពីកំហុសឆ្គងនៃការផឹកទឹកដោយមិនមានរបៀបផងដែរ។ អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា ​គ្រាន់​តែ​ផឹក​ទឹក​មិន​ត្រឹម​ត្រូវក៏​អាច​ប៉ះ​​ពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​នេះ។ ដូចច្នេះ អ្នកគួរតែផ្លាស់ប្ដូរទម្លាប់មួយចំនួនក្នុងការផឹកទឹកដូចជា៖ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ​ការ​ផឹក​ទឹក​មិនគ្រប់​គ្រាន់

​កំហុស​មួយ​របស់​មនុស្ស​ជា​ច្រើន ​គឺ​មិន​សូវ​រវីរវល់​រឿង​ផឹក​​ទឹក​ឲ្យ​បាន​ច្រើន​នោះ​ទេ ​គឺ​ផឹក​តែ​ពេល​ណា​ដែល​ស្រេក​ប៉ុណ្ណោះ។  ​គុណ​វិបត្តិ​នេះ ​មើល​ទៅ​ហាក់​ដូច​ជា​ស្រាល​ ប៉ុន្តែ​វា​នឹង​បង្ក​ឲ្យ​រាង​កាយ​មិន​អាច​រំលាយ​កាក​សំណល់​បាន ​ដែល​យូរ​ទៅ ​វា​នឹង​បំផ្លាញ​សរីរាង្គ​មួយ​ចំនួន​ដូច​ជា ​ថ្លើម ​និង​តម្រង​នោម​ជា​ដើម។ លើស​ពី​នេះ ពេល​ផឹក​ទឹក​តិច​ពេក​វា​ប៉ះពាល់​ដល់​កំហាប់​ទឹក​នោម ​បណ្ដាល​ឲ្យ​ងាយ​រង​គ្រោះ​ដល់​​ក្លាយ​ជា​ជំ​ងឺ​គ្រួស​ក្នុង​តម្រង​នោម ​រួម​ទាំង​​រលាក​តម្រង​នោម​ផង​ដែរ។

https://s5.kh1.co/__image/w=650,h=477,q=100/2b/2b7f018f9de41aa8fe2667d9daee5fd12477ea7e.jpg

. ការញ៉ាំទឹកច្រើនមុនចូលគេង

ហេតុផលមួយដែលមនុស្សភាគច្រើនយល់ច្រលំ គឺគេគិតថា​ការញ៉ាំទឹកច្រើននៅពេលយប់​មុនពេលគេង​ដើម្បី​សម្រកទម្ងន់ ។ តែតាមការពិត "ប្រសិនបើអ្នកកាត់បន្ថយការញ៉ាំទឹកឱ្យបានប្រហែល ៣ ម៉ោងមុនពេលចូលគេង" វានឹងអនុញ្ញាតឱ្យរាងកាយរបស់អ្នកដំណើរការបានល្អ និងអាចចូលបន្ទប់ទឹកមុនពេលដេកលក់។" ផ្ទុយមកវិញវាអាចបង្កជាបញ្ហាតម្រងនោមធ្ងន់ធ្ងរ ប្រសិនបើអ្នកផឹកទឹកច្រើនពេក ហើយចូលគេងភ្លាមៗ។

https://s5.kh1.co/__image/w=650,h=477,q=100/22/223c0df8f3c36a63ebd33694d5c8fa5f01e84aec.jpg

៣. ​​ការផឹក​ទឹក​ច្រើន​លើសកំណត់

សូម្បី​តែ​ផឹក​ទឹក​ច្រើន​ជ្រុល​ពេក ​ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ ព្រោះ​រាង​កាយ​នឹង​​មិន​អាច​ទ្រទ្រង់​បាន។ ​ពេល​រាង​កាយ​ទទួល​បរិមាណ​ទឹក​​លើស​ ​វា​បណ្ដាល​ឲ្យ​​មាន​ភាព​មិន​ប្រក្រតី​​នៃ​អេឡិចត្រូលីត​ក្នុង​ឈាម។ សមាសធាតុ​អេ​ឡិច​ត្រូ​លីត​ក្នុង​ឈាម​មាន​កម្រិត​ទាប ​ជះ​ឥទ្ធិពល​​​អា​ក្រក់​ដល់​កោសិកា ពិសេស​កោសិកា​ខួរ​ក្បាល ធ្វើ​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង ​វិល​មុខ​​ថែម​ទៀត។ ដូច្នេះ ​ក្នុង​មួយ​ថ្ងៃ​គួរ​ផឹក​ ១.៥ - ​២ ​លីត្រ​ក្នុង​១​ថ្ងៃ ​ជា​ការ​ល្អ​បំផុត។

https://s5.kh1.co/__image/w=650,h=477,q=100/26/2622521548254af61cd1c9669d89efb01784b94d.jpg

. ការមិនញ៉ាំទឹកនៅពេលអ្នកនឿយហត់

អ្នកមិនចាំបាច់ត្រូវការកាហ្វេ ឬ​ ភេសជ្ជៈអ្វីផ្សេងមកញ៉ាំដើម្បីឱ្យអ្នកមានស្មារតីក្នុងការធ្វើការទេ ព្រោះការញ៉ាំភេសជ្ជៈ​ទាំងនោះនឹងអាចបង្ករជាជម្ងឺផ្សេងៗ ប្រសិនជាអ្នកមិនមានពេលលេងកីឡា។

ផ្ទុយមកវិញអ្នកគួតែអ្នកគួរតែញ៉ាំទឹក​ឱ្យបានច្រើនក្នុងពេលថ្ងៃ មិនត្រឹមតែធ្វើឱ្យមានជាតិទឹកប៉ុណ្ណោះទេ​​ អ្នកស្រាវជ្រាវពន្យល់ថា៖ “ តាមពិតសូម្បីតែ​ការខ្វះជាតិទឹកបន្តិចបន្តួច​ក៏អាចធ្វើអោយកម្រិតថាមពល​របស់អ្នកថយចុះដែរ” ។ នោះក៏ព្រោះតែខួរក្បាលរបស់អ្នកផលិតចេញពីទឹក ៨០ ភាគរយ ដូច្នេះសមត្ថភាព​និងមុខងារផ្លូវចិត្តរបស់អ្នក​ពឹងផ្អែក​យ៉ាងខ្លាំងទៅលើវា។

https://s5.kh1.co/__image/w=650,h=477,q=100/a9/a9db229867f1c8730fa919fe11fdda059b5606d5.jpg

៤. ​ការផឹក​ទឹក​ដែលដាំ​ពុះ​ម្ដង​ហើយ​ម្ដង​ទៀត

មនុស្ស​មួយ​ចំនួន​ទម្លាប់​ផឹក​ទឹក​ក្ដៅដូច្នេះ​ក៏​យក​ទឹក​ទៅ​ដាំ​ឲ្យ​ពុះដល់ពេល​ត្រជាក់​ក៏​យក​ទៅ​ដាំ​​ម្ដង​ទៀត​ច្រើន​លើក​ច្រើន​សា។​ទម្លាប់​នេះ​ហាក់​ដូច​ជា​ល្អ​សម្រាប់​សុខភាព​ព្រោះ​​សីតុណ្ហភាព​របស់​កម្ដៅ​បាន​សម្លាប់​បាក់តេរី។

​ប៉ុន្តែ​អ្នក​យល់​ខុស​ហើយ​ព្រោះ​វា​នឹង​​ចូល​រួម​​ផលិត​​កាដ្យូម​មីញ៉ូម​នី​ត្រាត​ក្នុង​ទឹក​ដែល​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ។​​បើ​សិន​អ្នក​បន្ត​ផឹក​ទឹក​បែប​នេះ​រយៈ​ពេល​យូរ​​នឹង​ធ្វើ​ឲ្យ​បេះដូង​​លោត​​លឿន​ជាង​ធម្មតា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្វើការ​កាន់​តែ​ធ្ងន់ ​បណ្ដាល​ឲ្យ​ក្រលៀន​ និង​ថ្លើម​ខ្សោយ​៕​​​ ​

https://s5.kh1.co/__image/w=420,h=315,q=100/45/45809d1895109749a1ab1dcc2f3d3f5c7ac49a64.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T