ហ្វេនបាល់ទាត់ប្រាកដជាដឹង! តើកំពូល​ខ្សែ​ប្រយុទ្ធ​ ៥រូបនេះ​ Borussia Dortmund ជាអ្នកបង្កើតឡើងមែន ឬទេ?

//s5.kh1.co/d0/d09cf9f1c7d178a56afbf457d67e6e2ace1ec978.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Borussia Dortmund ជាក្លឹបមួយដែលបានបណ្តុះបណ្តាលកីឡាករល្អៗជាច្រើននៅក្នុងតំបន់អឺរ៉ុប ស្របពេលដែលកំពូលខ្សែប្រយុទ្ធ ៥រូប នាពេលបច្ចុប្បន្ន ជាកីឡាករដែលបានប្រកបអាជីព និងកំពុងប្រកបអាជីពនៅទីនោះ។ យ៉ាងណាពួកគេក៏មិនមែនជាយុវជនដែលកើតចេញពីក្លឹបដោយផ្ទាល់ឡើយ គឺជាកីឡាករដែលក្លឹបបានទិញពីក្លឹបដទៃទៀតប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុវជនរបស់ Borussia Dortmund កំពុងធ្វើការហ្វឹកហាត់<br>
យុវជនរបស់ Borussia Dortmund កំពុងធ្វើការហ្វឹកហាត់

មានកីឡាករអស្ចារ្យជាច្រើនបានចាកចេញពីក្លឹប នៃលីគកំពូលអាល្លឺម៉ង់មួយនេះ ក្នុងនោះក៏ជាចំណែកមួយរបស់លោក Jurgen Klopp​ អតីតគ្រូបង្គោលរបស់ Borussia Dortmund ធ្លាប់បានបណ្តុះបណ្តាលយុវជន និងកីឡាករជាច្រើនផងដែរ។

លោក Jurgen Klopp កាលនៅដឹកនាំ Borussia Dortmund
លោក Jurgen Klopp កាលនៅដឹកនាំ Borussia Dortmund

ថ្ងៃនេះ khmerload សូមលើកយកកំពូលខ្សែប្រយុទ្ធ ៥រូបដែលកំពុងប្រកបអាជីពដ៏ជោគជ័យទាំងនៅ Borussia Dortmund និងក្លឹបថ្មីរបស់គេ៖

១. Christian Pulisic វ័យ ២១ឆ្នាំ៖ កីឡាករលេងបានច្រើនតំណែងក្នុងតួនាទីខ្សែបម្រើរូបនេះ បានចូលរួមជាមួយ Borussia Dortmund ក្នុងនាមជាកីឡាករឈុតយុវជនរបស់ក្លឹប កាលពីឆ្នាំ២០១៥ ក្នុងវ័យ ១៦ឆ្នាំ (គ្មានតម្លៃខ្លួន) និងបានចូលរួមជាមួយឈុតធំរបស់ក្លឹប នៅឆ្នាំ២០១៦ រហូតក្លាយជាកីឡាករឆ្នើមមួយរូបរបស់ក្លឹប។ នៅឆ្នាំ២០១៩ រូបគេបានផ្លាស់ទៅចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៦៤លានផោន។

ស្ថិតិប្រកួតរបស់ Christian Pulisic ពេលលេងនៅ Borussia Dortmund ពីឆ្នាំ២០១៦-២០១៩<br>
ស្ថិតិប្រកួតរបស់ Christian Pulisic ពេលលេងនៅ Borussia Dortmund ពីឆ្នាំ២០១៦-២០១៩

២. Marco Reus វ័យ ៣០ឆ្នាំ៖ អតីតយុវជនដំបូងរបស់ PTSV Dortmund Youth បានផ្លាស់ប្តូរច្រើនដងរហូតបានត្រឡប់ចូលរួមក្នុងឈុតធំរបស់ Borussia Dortmund វិញ កាលពីឆ្នាំ២០១២ ក្នុងតម្លៃ ១៧លានផោន។ រយៈពេល ៧រដូវកាលកន្លងមកនេះ មានក្លឹបធំៗជាច្រើនចង់បានខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់រូបនេះ ប៉ុន្តែរូបគេបានបដិសេដ និងបន្តស្នាក់នៅកីឡដ្ឋាន Signal Iduna Park ដែលមានកៅអីអ្នកទស្សនាចំនួន ៨១,៣៦៥កៅអី និងបានក្លាយជាប្រធានក្រុមរបស់ Borussia Dortmund ផងដែរ។

ស្ថិតិប្រកួតរបស់ Marco Reus លេងនៅ Borussia Dortmund ពីឆ្នាំ២០១២-២០២០
ស្ថិតិប្រកួតរបស់ Marco Reus លេងនៅ Borussia Dortmund ពីឆ្នាំ២០១២-២០២០

៣. Jadon Sancho វ័យ ១៩ឆ្នាំ៖ ត្រឹមរយៈពេល ២រដូវកាល រូបគេបានក្លាយជាកីឡាករវ័យក្មេងឆ្នើមមួយរូប។ Borussia Dortmund ហាក់ដូចជាកន្លែងដែលផ្តល់អ្វីគ្រប់យ៉ាងដល់គេក្នុងការចាប់ផ្តើមអាជីពក្នុងកម្រិតខ្ពស់។ ត្រឹមវ័យ ១៩ឆ្នាំ គេត្រូវបានប្រដូចនឹងតារាឆ្នើមវ័យក្មេង ដូចជា Kylian Mbappe និង Erling Haaland ដែរ។ Sancho ក៏កំពុងស្ថិតក្នុងភាពអស្ចារ្យមួយ ដែលមានតែកីឡាករ Lionel Messi ប៉ុណ្ណោះ ដែលអាចរកបានគ្រាប់បាល់លើស ១០គ្រាប់ និងបញ្ជូនបាល់លើស ១០គ្រាប់ គ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ។

ស្ថិតិប្រកួតរបស់ Jadon Sancho លេងនៅ Borussia Dortmund ពីឆ្នាំ២០១៧-២០២០
ស្ថិតិប្រកួតរបស់ Jadon Sancho លេងនៅ Borussia Dortmund ពីឆ្នាំ២០១៧-២០២០

៤. Pierre-Emerick Aubameyang វ័យ ៣០ឆ្នាំ៖ រយៈពេល ៥រដូវកាល នៅ Borussia Dortmund បានធ្វើឱ្យរូបគេក្លាយជាកំពូលខ្សែប្រយុទ្ធមួយរូប ដែលខ្សែការពារកំពូលៗហាក់ខ្លាចរអា។ ខ្សែប្រយុទ្ធអន្តរជាតិកាប៊ុងរូបនេះ បានទៅចូលរួមជាមួយ Arsenal កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ៦៣.៧៥លានផោន ជាទីដែលរូបគេមិនសូវសមប្រកបក្នុងការឈ្នះពាន ប៉ុន្តែរូបគេនៅតែជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបក្នុងពិភពបាល់ទាត់។ អ្វីដែលធ្វើឱ្យគេមិនសប្បាយចិត្តនោះ គឺ Arsenal មិនមែនជាក្រុមគួរឱ្យចាប់អារម្មណ៍ក្នុងការឈ្នះពានទៀតឡើយ សម្រាប់ពេលវេលាដែលរូបគេកំពុងលេងនៅទីនោះ ស្របពេលដែលរូបគេអាចនឹងចាកចេញនាចុងរដូវកាលនេះ ប៉ុន្តែក្រុមប្រឹក្សារបស់ក្លឹបនឹងព្យាយាមដើម្បីរក្សារូបគេបន្តនៅក្លឹប។

ស្ថិតិប្រកួតរបស់ Pierre-Emerick Aubameyang ពេលលេងនៅ Borussia Dortmund ពីឆ្នាំ២០១៣-២០១៨
ស្ថិតិប្រកួតរបស់ Pierre-Emerick Aubameyang ពេលលេងនៅ Borussia Dortmund ពីឆ្នាំ២០១៣-២០១៨

៥. Robert Lewandowski វ័យ ៣១ឆ្នាំ៖ អាចថាជាខ្សែប្រយុទ្ធល្អបំផុតមួយរូបដែលបានចាកចេញពី Borussia Dortmund ហើយក៏អាចនិយាយថាជាកំពូលខ្សែប្រយុទ្ធមួយរូបនាពេលបច្ចុប្បន្នផងដែរ។ ក្រោមការបង្វឹកពីគ្រូល្បីៗមួយចំនួន រួមមាន៖ Jurgen Klopp, Pep Guardiola, Carlo Ancelotti, Jupp Heynckes, និង Niko Kovac គួបផ្សំនឹងសមត្ថភាពក្នុងការរកគ្រាប់បាល់របស់ Lewandowski បានធ្វើឱ្យស្ថិតិនៃរកគ្រាប់បាល់របស់គេពិតជាសាកសមនឹងឈ្មោះកំពូលខ្សែប្រយុទ្ធពិតមែន៕

ស្ថិតិប្រកួតរបស់ Robert Lewandowski ពេលលេងនៅ Borussia Dortmund ពីឆ្នាំ២០១០-២០១៤
ស្ថិតិប្រកួតរបស់ Robert Lewandowski ពេលលេងនៅ Borussia Dortmund ពីឆ្នាំ២០១០-២០១៤

តើអ្នកគិតថា កីឡាករខ្សែប្រយុទ្ធណាផ្សេងទៀតរបស់ Borussia Dortmund គួរតែស្ថិតក្នុងបញ្ជីនេះ?

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T