ពិសេសម្ល៉េះ! ថ្ងៃValentine ពេជ្រ សូលីកា បានកាដូពីគូដណ្តឹង សុទ្ធតែលុយដុល្លារៗ និងរបស់ថ្លៃៗមិនធម្មតា

//s5.kh1.co/f9/f9b662dfac539cd0e345f7107940ddfa57911773.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពេជ្រ សូលីកា និងគូដណ្ដឹងរបស់នាងតែងតែមានសកម្មភាពផ្អែមល្ហែមនឹងគ្នាខ្លាំង រាល់ពេលទៅណាមកណាតែងតែទៅជាគូ ចំពោះថ្ងៃនេះជា ថ្ងៃបុណ្យនៃក្ដីស្រលាញ់នាងទទួលបានកាដូយ៉ាងធំពី គូដណ្ដឹង

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាប កាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឲ្យមហាជនទាំងអស់ ភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយពីបានដឹងថា រូបនាង និងគូដណ្ដឹង ទើបតែត្រៀមទទួលបានសមាជិកថ្មី ដោយកំពុងពរពោះកូនក្នុងផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងឃើញថាពេលនេះ តារាស្រីរូបនេះ និងគូដណ្ដឹង ពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង ខណៈពេលដែលរាល់សកម្មភាព ឬពេលទៅណាមកណា តែងតែនៅក្បែរគ្នាសឹងគ្រប់ពេលតែម្តង មិនត្រឹមតែប៉ុណ្ណោះ គូដណ្ដឹងរបស់នាង ពិតជាបង្ហាញក្ដីស្រលាញ់ដល់នាងខ្លាំង បន្ទាប់ពីនាងកំពុងពរពោះកូនក្នុងផ្ទៃ។

ជាក់ស្ដែងថ្ងៃនេះ ជាថ្ងៃបុណ្យក្ដីស្រលាញ់គូដណ្ដឹងរបស់អ្នកម្តាយសម័យថ្មីរូបនេះ បានបង្ហាញក្ដីស្រលាញ់ដល់នាងសឹងតែរាល់ថ្ងៃទៅហើយ តែថ្ងៃនេះពិតជាពិសេសខ្លាំងស្របពេលដែលគូដណ្ដឹង របស់នាងបានជូនកាដូយ៉ាងធំ ដោយមើលទៅក្នុងកាដូរនោះមានទាំងផ្កា លុយដុល្លាររាប់រយ ក្រដាស១០០ ដុល្លារជាច្រើនសន្លឹក និងមានរបស់ជាច្រើនទៀត សុទ្ធតែថ្លៃៗ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា និង គូរដណ្ដឹង
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T