បើមិនទាន់បានផ្កាពីសង្សារដូចគេ ចឹងមើលផ្កា និងកាដូស្អាតៗ ដែលដាក់លក់តាមដងផ្លូវ លេងៗទៅ

//s5.kh1.co/04/04a624b40885629e2cbf32033bc862e3a07e59de.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃ១៤កុម្ភៈ ជាថ្ងៃដែល មនុស្សភាគច្រើន តែងតែទិញផ្កា កាដូ និងរបស់របរ អនុស្សាវរីយ៍ ដើម្បីជូនឲ្យ ទៅគ្រួសារ មិត្តភក្តិ និង សង្សារជាដើម។ ចុះចំណែកអ្នកវិញ តើបានទទួលផ្កា ឬឲ្យផ្កា ទៅអ្នកណានៅ?

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ បើទោះបីជា ថ្ងៃនៃសេចក្តីស្រលាញ់ ជាថ្ងៃរបស់ប៉ែកខាងអឺរ៉ុបក៏ដោយ ក៏ទូទាំងប្រទេសនានា តែងតែប្រារព្វថ្ងៃនោះ ជាថ្ងៃពិសេស ក្នុងការចែករំលែក នូវក្តីស្រលាញ់ ទៅកាន់គ្រួសារ បងប្អូន មិត្តភក្តិ គូស្នេហ៍ជាដើម ជាមួយនឹង បាច់ផ្កា របស់របរ និង តុក្កតាជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ បើងាកមើលនៅក្នុងប្រទេសកម្ពុជាក៏មានការជ្រួលជ្រាប នូវថ្ងៃនេះផងដែរ ដែលភាគច្រើន គេហៅថា ថ្ងៃ១៤ កុម្ភៈ ដោយសង្កេតឃើញ មានគូស្នេហ៍ បានផ្តល់នូវ អំណោយ ដែលបានរៀបចំ យ៉ាងស្រស់ស្អាត សម្រាប់ប្រគល់ឲ្យទៅគ្នា ក្នុងថ្ងៃនេះ។

ដូច្នេះហើយ នារសៀលថ្ងៃទី១៤កុម្ភៈ ខ្មែរឡូត ក៏បានចុះទៅថត នូវកន្លែងលក់ផ្កាមួយចំនួន ដើម្បីចែកចាយ នូវរូបភាពស្អាតៗ ចែកជូនឲ្យប្រិយមិត្តបានឃើញថា នៅក្នុងថ្ងៃនេះ គឺមានការដាក់លក់ផ្កា ព្រោងព្រាត នៅតាមមុខផ្សារ ឬមុខផ្លូវជាដើម ជាកន្លែង មនុស្សម្នា ងាយស្រួលឃើញជាងគេ។ ហើយតម្លៃ ក៏គេលក់ផ្សេងៗគ្នា ទៅតាមប្រភេទផ្កា និង ការច្នៃប្រឌិត ម៉ូត តាមគំនិតរៀងៗខ្លួន ហើយក៏ជាភាពងាយស្រួលក្នុងការ ឲ្យអ្នកទិញ មានការពិចារណាក្នុងការរើសតម្លៃផងដែរ ដែលអាចមានចាប់ពី ១៥ដុល្លារឡើងទៅ ក៏មានផងដែរ៕

បើអ្នកមិនទាន់បានផ្កាទេ អាចមើលរូបថតស្អាតៗ ដែលខ្មែរឡូត បានផ្តិតជូន កាលពីថ្ងៃមិញ នៅខាងក្រោមទាំងអស់គ្នា៖

រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
រូបភាព ដែលខ្មែរឡូត ផ្តិតបាន
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T