ឃើញតូចអីចឹង កុំមើលងាយឲ្យសោះ ផ្ដួលដៃគូប្រកួតបានយ៉ាងងាយស្រួល (មានវីដេអូ)

//s5.kh1.co/88/88dc4e8b54784e92df00c15d72de5d4010827da5.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកចំបាប់មាឌតូចជាងគេបំផុត ក្នុងចំណោមអ្នកចំបាប់ដទៃទៀត បានផ្ដួលដៃគូប្រកួតយ៉ាងងាយស្រួល

ជប៉ុន៖ កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅនេះ នៅក្នុងប្រទេសជប៉ុន បានប្រារព្ធធ្វើឡើងនូវការប្រកួតកំពូលអ្នកចំបាប់ស៊ូម៉ូលើកទី៤៤  ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការប្រកួតនេះដែរ អ្នកចំបាប់ឈ្មោះ Enho Akira មានកម្ពស់១.៦៨សង់ទីម៉ែត្រ ទម្ងន់៩៩គីឡូក្រាម ត្រូវតទល់ជាមួយនឹងអ្នកចំបាប់ឈ្មោះ Hakuho Sho ដែលមានកម្ពស់១.៩២សង់ទីម៉ែត្រ និងទម្ងន់១៥៨គីឡូក្រាម។

យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញថា អ្នកចំបាប់មាឌតូច Enho Akira បានចាប់ជើង និងផ្ដួលដៃគូប្រកួតរបស់ខ្លួនឲ្យដួលយ៉ាងរហ័ស ក្នុង​រយៈ​ពេលខ្លីប៉ុណ្ណោះ។

ជុំវិញវីដេអូខាងលើនេះ មានអ្នកចុចចូលទស្សនារហូតដល់ទៅ៣.៥លានដងឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T