ក្រោយទិញបាន Ziyech ពី Ajax លោក Lampard គ្រោងអនុញ្ញាតឲ្យកីឡាករជួរមុខ៤រូបចាកចេញ

//s5.kh1.co/4f/4f52ba6857580d0f922cf8333456b75fa7a0fb36.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chelsea គ្រោងអនុញ្ញាតឲ្យកីឡាករជួរមុខ៤រូបចាកចេញនៅរដូវក្ដៅខាងមុខ រួមមានកីឡាករ Olivier Giroud, Pedro, Willian និង Michy Batshuayi

អង់គ្លេស៖ យោងតាមរបាយការណ៍ បានឲ្យដឹងថា Chelsea គ្រោងអនុញ្ញាតឲ្យកីឡាករជួរមុខ៤រូបចាកចេញ មុនការមកដល់របស់កីឡាករ Hakim Ziyech នៅរដូវក្ដៅខាងមុខ។ ជម្រើសជាតិម៉ារ៉ុក នឹងមកចូលរួមជាមួយក្រុមតោខៀវជាផ្លូវការ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពី Ajax បានព្រមព្រៀងលក់ខ្សែបម្រើវ័យ២៦ឆ្នាំក្នុងតម្លៃ៣៧,៨លានផោន ​(ឬប្រមាណ៤៩លានដុល្លារ) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Hakim Ziyech
  កីឡាករ Hakim Ziyech

Chelsea មិនបានចុះកុងត្រាយកកីឡាករថ្មីណាម្នាក់មកចូលរួមក្រុមនោះទេ កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ បើទោះបីជាបម្រាមហាមឃាត់ទិញដូរកីឡាករត្រូវបានដកចេញក៏ដោយ។

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់កាសែត The Mirror ក្លិបនៅភាគខាងលិចទីក្រុងឡុងដ៍នេះ មានគម្រោងអនុញ្ញាតឲ្យកីឡាករ៤រូបដើរចេញពីកីឡដ្ឋាន Stamford Bridge នៅរដូវក្ដៅខាងមុខ ក្នុងនោះមានដូចជាខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Olivier Giroud ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Pedro ម្ចាស់អាវលេខ១០ Willian និងខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Michy Batshuayi

Pedro និង Giroud បង្ហាញខ្លួនបាន១១ប្រកួតប៉ុណ្ណោះក្នុងលីគរដូវកាលនេះ ហើយពួកគេទំនងជាចែកផ្លូវជាមួយលោក Lampard នាពេលបញ្ចប់រដូវកាល នៅពេលដែលកុងត្រារបស់ពួកគេទាំងពីរផុតកំណត់នៅខែមិថុនាខាងមុខ។

កីឡាករ Pedro និង Giroud 
កីឡាករ Pedro និង Giroud 

ចំណែកឯ Batshuayi ជាប់កុងត្រាជាមួយ Chelsea រហូតដល់ឆ្នាំ២០២១ តែគេហាក់មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេសនោះទេ ជាក់ស្ដែងក្នុងក្របខណ្ឌ​ Premier League រដូវកាលនេះ គេមិនដែលទទួលបានឱកាសចូលលេងក្នុងជម្រើស១១នាក់ដំបូងសូម្បីតែ១ដង។

កីឡាករ Batshuayi
កីឡាករ Batshuayi

រីឯ Willian មានឱកាសចូលលេងបានច្រើនក្រោមការដឹកនាំរបស់លោក Lampard បើធៀបទៅនឹង Giroud, Pedro និង Batshuayi ប៉ុន្តែកុងត្រារបស់ខ្សែបម្រើវ័យ៣១ឆ្នាំ នៅកីឡដ្ឋាន Stamford Bridge នៅសល់ពេលប្រមាណ៤ខែកន្លះទៀតប៉ុណ្ណោះ ខណៈការចរចាបន្តកុងត្រាថ្មី មិនទាន់បានសម្រេចនៅឡើយទេ។

កីឡាករWillian
កីឡាករWillian

Ziyech មានតួនាទីជាខ្សែបម្រើប្រយុទ្ធ ប៉ុន្តែនៅ Ajax គេតែងត្រូវគ្រូបង្វឹកដាក់ឲ្យលេងក្នុងតំបន់ខ្សែបម្រើស្លាបស្ដាំ ជាពិសេសក្នុងរដូវកាលនេះ។ ដូច្នេះពេលគេមកដល់តំណែងរបស់ Willian ទំនងជាធ្លាក់ទៅលើកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ។

គួរឲ្យដឹងដែរថា ក្នុងនាមជាខ្សែបម្រើស្លាបស្ដាំ Ziyech ស៊ុតបញ្ចូលទីបាន៨គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបានរហូតដល់២១ដង គិតត្រឹមការបង្ហាញខ្លួន៣០ប្រកួតឲ្យ Ajax ក្នុងរដូវកាលនេះ៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T