ចង់បានអត់? បុរសម្នាក់នេះ យកម៉ាស់ សាប៊ូ និងទឹកលាងដៃធ្វើជាបាច់ផ្កា ទុកជូនទៅស្រីៗ សម្រាប់ថ្ងៃនៃសេចក្ដីស្រលាញ់

//s5.kh1.co/ee/ee7718854896f392eafb08f6a39fcf877a1c4f88.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចែកជូនបាច់ផ្កាដល់ស្រីៗ ទុកការពារវីរុសកូរ៉ូណា

ហ្វីលីពីន៖ កាលពីចុងខែមករាកន្លងទៅនេះ បុរសម្នាក់ឈ្មោះថា Rigel Thomas រស់នៅក្នុងទីក្រុង Cebu បានបង្ហោះរូបភាពទៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីបាច់ផ្កាមួយបាច់ ពោរពេញទៅដោយម៉ាស់ សាប៊ូ និងទឹកលាងដៃជាច្រើនប្រភេទ ដោយមានបន្ថែមផ្កាចំនួនប៉ុន្មានទងផងដែរ។ បាច់ផ្កានេះ នឹងចែកជូនទៅដល់នារីមានសំណាងចំនួន៥នាក់ ទុកជាកាដូថ្ងៃនៃសេចក្ដីស្រលាញ់ ដែលបានចុច Like លើរូបភាពរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលបំណងរបស់គាត់ គឺចង់ឲ្យអ្នកដែលទទួលបានបាច់ផ្កា មានសុខភាពល្អ និងមានអនាម័យ ចៀសវាងឆ្លងវីរុសកូរ៉ូណា។ ហើយលុះមកដល់ថ្ងៃទី៤ ខែកុម្ភៈ គាត់បានជ្រើសរើសនារីចំនួន៥នាក់ និងយកបាច់ផ្កាទៅជូនដល់ទីកន្លែងផ្ទាល់តែម្ដង។

ជុំវិញរឿងរ៉ាវខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានប៉ុស្ដិ៍ទូរទស្សន៍ចុះផ្សាយទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas
លោក Rigel Thomas ជូនបាច់ផ្កាទៅដល់នារីដែលមានសំណាង

ការបង្ហោះរបស់លោក Rigel Thomas
ការបង្ហោះរបស់លោក Rigel Thomas
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T