PSG ចូលខ្លួនប្រជែងជាមួយ Chelsea ស្រវាយកអ្នកចាំទីកំពុងឡើងកូដម្នាក់នៅ PL

//s5.kh1.co/dc/dc119e1e513862a259eb845be519849546008c98.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិប Paris Saint-Germain និងក្លិបតោខៀវ Chelsea ចាប់អារម្មណ៍ទៅលើអ្នកចាំទីវ័យក្មេងរបស់ក្រុម Man UTD កីឡាករ Dean Henderson

អង់គ្លេស៖ អ្នកចាំទីវ័យក្មេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Dean Henderson ត្រូវបានគេរាយការណ៍ថាជាគោលដៅរបស់ក្លិប Paris Saint-Germain និងក្លិបតោខៀវ Chelsea នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ២២ឆ្នាំ បច្ចុប្បន្នកំពុងលេងឲ្យក្រុម Sheffield United ក្នុងកិច្ចសន្យាខ្ចីជើងពី Man UTD ។ ក្នុងរដូវកាលនេះ​ គេបានបង្ហាញទម្រង់លេងយ៉ាងគួរចាប់អារម្មណ៍ ពោលក្នុងចំណោមការបង្ហាញខ្លួន២៦ប្រកួត គេរក្សាសំណាញ់ទីមិនឲ្យរបូត ( clean sheets) បានរហូតដល់ទៅ៩ដង។

  កីឡាករ Dean Henderson
  កីឡាករ Dean Henderson

មិនត្រឹមតែប៉ុណ្ណោះ គេបានរួមចំណែកយ៉ាងសំខាន់ជួយក្រុម Sheffield ឈរចំណាត់ថ្នាក់លេខ៥ជាបណ្ដោះអាសន្នក្នុងក្របខណ្ឌ​ Premier League គិតត្រឹមសប្ដាហ៍ទី២៥នេះថែមទៀតផង។

ដោយសារតែតំណែងអ្នកចាំទីដៃទី១ នៅក្រុម Man UTD ត្រូវបានកាន់កាប់ដោយកីឡាករ David De Gea ដូច្នេះអ្នកចាត់ការទូទៅក្រុម Sheffield លោក Chris Wilder អាចនឹងមានឱកាសរក្សាទុក Henderson នៅទឹកដី Bramall Lance មួយរដូវកាលទៀត ខណៈកិច្ចសន្យាខ្ចីជើងរបស់គេនឹងបញ្ចប់នៅខែឧសភាខាងមុខ។

កីឡាករ David De Gea
កីឡាករ David De Gea

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែតកីឡា ESPN លោក Chris ទំនងជាត្រូវជួបគូប្រជែងធំៗពីរ បន្ទាប់ពីក្រុមជើងឯកលីគកំពូលបារាំង PSG និងក្រុម Chelsea បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ទៅលើអ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះ។

 កីឡាករ Dean Henderson
 កីឡាករ Dean Henderson

ទម្រង់លេងដ៏ល្អរបស់ Henderson ត្រូវបានគេរំពឹងថា គាត់អាចនឹងត្រូវបានលោក Gareth Southgate កោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេស ធ្វើដំណើទៅប្រកួតព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលអាចលេងក្នុងតំណែងអ្នកចាំទីដៃទី២ ត្រៀមផ្លាស់ប្ដូរជាមួយកីឡាករ  Jordan Pickford របស់ក្រុម Everton ។

លោក Lampard ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងមិនសូវល្អជាមួយអ្នកចាំទីដៃទី១ របស់លោក កីឡាករ Kepa ដោយ ក្នុងជំនួបដ៏សំខាន់រវាងក្រុម Chelsea ទល់នឹងក្រុម Leicester កាលពីសប្ដាហ៍មុន លោកបានទម្លាក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញឲ្យអង្គុយកៅអីបម្រុង។ ហើយប្រសិនបើជំនួបទល់នឹងក្រុម Man UTD នៅចុងសប្ដាហ៍នេះ នៅតែមិនឃើញមានវត្តមាន Kepa ក្នុងជម្រើស១១នាក់ដំបូងទៀត មានន័យថាតំណែងអ្នកចាំទីដៃទី១ នៅ Chelsea គឺពិតណាស់ត្រៀមបើកចំហចាំកីឡាករ Henderson៕

កីឡាករ Kepa
កីឡាករ Kepa

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T