អង្គការសុខភាពពិភពលោក (WHO) ៖ វិធីសាស្ត្រដែលអាច​ការពារខ្លួនអ្នកពី​វីរុសកូរ៉ូណា

//s5.kh1.co/53/53b44d95994b72d4cb3e2bcd8912c710328004cf.jpg
យល់ដឹង

 ១៤-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

វិធីសាស្ត្រដែលអាច​ការពារខ្លួនអ្នក ដើម្បីប្រឆាំងនឹងការចម្លង​វីរុសកូរ៉ូណា

បរទេស៖ ​ស្របពេលដែលវីរុសកូរ៉ូណាចេះតែបន្តរាតត្បាតកាន់តែខ្លាំងឡើងៗ ពេលនេះអង្គការសុខភាពពិភពលោក (WHO) បាន​ចេញនូវវិធីសាស្ត្រការពារជាមូលដ្ឋានដល់សាធារណជនទាំងអស់ ដើម្បីអាចប្រឆាំងនឹងវីរុសដ៏កាចសាហាវកូរ៉ូណា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រូវមានអនាម័យជានិច្ច ដើម្បីការពារវីរុសកូរ៉ូណា
ត្រូវមានអនាម័យជានិច្ច ដើម្បីការពារវីរុសកូរ៉ូណា

១. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយ​នឹងសាប៊ូ ឬទឹកសម្លាប់មេរោគប្រសិនបើដៃរបស់អ្នកមិនស្អាត​ ធ្វើបែបនេះវានឹងអាចជួយសម្លាប់មេរោគដែលមាននៅលើដៃរបស់អ្នកបាន​។

 ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយ​នឹងសាប៊ូ ឬទឹកសម្លាប់មេរោគ
 ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយ​នឹងសាប៊ូ ឬទឹកសម្លាប់មេរោគ

២. ត្រូវ​ប្រើប្រាស់កន្សែងឬក្រដាសជូតមាត់នៅពេល​ដែលអ្នកក្អក​ឬកណ្តាស់​ បន្ទាប់មកត្រូវបោះចោល​កន្សែងឬក្រដាសជូតមាត់ទាំងនោះចូល​ទៅក្នុងធុងសំរាម​ភ្លាមៗ ហើយត្រូវលាងដៃឱ្យបានស្អាតជាមួយ​ទឹកសម្លាប់មេរោគ​ឬសាប៊ូ។

 ត្រូវ​ប្រើប្រាស់កន្សែងឬក្រដាសជូតមាត់នៅពេល​ដែលអ្នកក្អក​ឬកណ្តាស់
 ត្រូវ​ប្រើប្រាស់កន្សែងឬក្រដាសជូតមាត់នៅពេល​ដែលអ្នកក្អក​ឬកណ្តាស់

៣. សូមពាក់ម៉ាស​ជាប្រចាំ ហើយត្រូវឈរ​ឱ្យឆ្ងាយ​យ៉ាងហោចណាស់មួយម៉ែត្រ ពី​អ្នកដែលកំពុង ក្អក ​កណ្តាស់ ឬ​កំពុងមានជំងឺផ្តាសសាយ ​ប្រសិនបើអ្នកឈរនៅជិតអ្នកជំងឺពេក អ្នកប្រាកដជាឆ្លងមេរោគទាំងនោះជាមិនខាន។

ត្រូវឈរ​ឱ្យឆ្ងាយ​យ៉ាងហោចមួយម៉ែត្រពី​អ្នកដែលកំពុង ក្អក ​កណ្តាស់
ត្រូវឈរ​ឱ្យឆ្ងាយ​យ៉ាងហោចមួយម៉ែត្រពី​អ្នកដែលកំពុង ក្អក ​កណ្តាស់

៤. ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលកំពុងមានជំងឺរួមមាន ភ្នែក ច្រមុះ ឬមាត់​ ​ព្រោះ​មេរោគទាំងនោះអាចឆ្លងតាមរយៈដៃរបស់អ្នក។

ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលកំពុងមានជំងឺរួមមាន ភ្នែក ច្រមុះ ឬមាត់
ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលកំពុងមានជំងឺរួមមាន ភ្នែក ច្រមុះ ឬមាត់

៥. សូម​ផ្តល់ព័ត៌មានទៅ​ក្រុមគ្រូពេទ្យ​ ប្រសិនបើអ្នកបានធ្វើដំណើរទៅតំបន់ណាមួយក្នុងប្រទេសចិន ដែលជាកន្លែង​កំពុងមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសចិន​នាពេលថ្មីៗនេះ។

សូម​ផ្តល់ព័ត៌មានទៅ​ក្រុមគ្រូពេទ្យ​ ប្រសិនបើអ្នកបានធ្វើដំណើរទៅតំបន់ណាមួយក្នុងប្រទេសចិន
សូម​ផ្តល់ព័ត៌មានទៅ​ក្រុមគ្រូពេទ្យ​ ប្រសិនបើអ្នកបានធ្វើដំណើរទៅតំបន់ណាមួយក្នុងប្រទេសចិន

​៦. ​បើអ្នកមានសង្ស័យថារោគសញ្ញាស្រដៀងទៅនិង​វីរុសកូរ៉ូណា​ ​ប៉ុន្តែអ្នកមិនបាន​ធ្វើដំណើរទៅ​តំបន់ណាមួយក្នុងប្រទេសចិនទេនោះ សូម​អនុវិធីសាស្ត្រ​អនាម័យដោយការលាងដៃ​​ជាមួយសាប៊ូជាប្រចាំ ហើយបើសិនជាអាច សូមនៅផ្ទះសម្រាកព្យាបាល​រហូតដល់អ្នកមានអារម្មណ៍ថាបានជាសះស្បើយ។

https://s5.kh1.co/__image/w=650,h=325,q=100/78/78b46ab57ca38b72f58e642514e15d7b317b70c8.jpg

៧. សូម​រក្សាអនាម័យ​ឱ្យបានជាប់ជានិច្ចនៅពេលអ្នកធ្វើដំណើរទៅទីផ្សារដែលមានលក់សត្វព្រៃ ឬផលិតផលសាច់សត្វផ្សេងៗ​ទៀត។ ហាមដាច់ខាតប៉ះពាល់ជាមួយ​សត្វនៅក្នុងទីផ្សារ ដូចជា ឆ្មា​ ឆ្កែ​​ សត្វបក្សី​ កណ្តុរ ឬសត្វប្រចៀវជាដើម។

សូម​រក្សាអនាម័យ​ឱ្យបានជាប់ជានិច្ចនៅពេលអ្នកធ្វើដំណើរទៅទីផ្សារ
សូម​រក្សាអនាម័យ​ឱ្យបានជាប់ជានិច្ចនៅពេលអ្នកធ្វើដំណើរទៅទីផ្សារ

៨. ត្រូវចៀសវាងការបរិភោគ​សាច់ឆៅ ឬសាច់ដែលមិនទាន់​ឆ្អិនល្អ ព្រោះសាច់ទាំងនោះនៅមានផ្ទុកមេរោគនៅឡើយ​៕

វាងការបរិភោគ​សាច់ឆៅ ឬសាច់មិនទាន់ឆ្អិនល្អ
វាងការបរិភោគ​សាច់ឆៅ ឬសាច់មិនទាន់ឆ្អិនល្អ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T