ម៉ិកស៊ិក៖ អ្នកស្រុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះឃើញសត្វចម្លែកមួយក្បាល ដែលមានក្បាលស្រដៀងត្រីដូហ្វីន និងមានកន្ទុយវែងដូចសត្វពស់ ប៉ុន្ដែមិនមានភ្នែក ដេកងាប់នៅលើឆ្នេរ Destiladeras នៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចប្រទេសម៉ិកស៊ិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សត្វដែលមានរូបរាងដ៏កម្រនេះ ត្រូវបានមនុស្សមួយក្រុមប្រទះឃើញ ខណៈពេលដែលពួកគេកំពុងដើរតាមបណ្តោយឆ្នេរ Destiladeras។ ដំបូងឡើយពួកគេសន្មត់ថា ជាត្រីដូហ្វីនដែលងាប់ តែរហូតដល់ដើរចូលជិត ទើបដឹងថាវាមិនដូចអ្វីដែលពួកគេគិតនោះទេ។ ប៉ុន្តែអ្នកស្រុកធ្វើការសនិ្នដ្ឋានថា សត្វចម្លែកមួយក្បាលនេះ ប្រហែលជាអណ្ដែតមកពីតំបន់ដែលមានជម្រៅទឹកជ្រៅរាប់ពាន់ម៉ែត្រណាមួយ នៃមហាសមុទ្រប៉ាស៊ីហ្វិក និងគ្មានពន្លឺជ្រាបចូលទៅដល់ ដែលជាហេតុធ្វើឲ្យវាមិនមានភ្នែក។
សូមបញ្ជាក់ថា សត្វដ៏កម្រខាងលើនេះ មិនទាន់មាននរណាម្នាក់អាចកំណត់អត្តសញ្ញាណបាននោះឡើយ ដោយសារតែរូបរាងដ៏ចម្លែករបស់វា៕

