រកឯណាបាន! ទិវានៃក្តីស្រលាញ់ ខាត់ សុឃីម លេងជូនសុទ្ធតែ ផ្ទះថ្មីដ៏ធំ ដល់អ្នកមានគុណ

//s5.kh1.co/5a/5a1302e060b5951282baff2e3e7f66bd60e88593.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាគួរឲ្យកោតសរសើរមែន តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម និងស្វាមី ធ្វើផ្ទះថ្មីសម្រាប់ជូនដល់អ្នកមានគុណក្នុង ថ្ងៃ បុណ្យក្ដីស្រលាញ់

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីដែលមានទេពកោសល្យជាច្រើនផ្នែក អ្នកនាង ខាត់ សុឃីម ដែលអ្នកនាង ជាតារាចម្រៀង សម័យ និងបុរាណ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង មានមហាជនជាច្រើនគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ មិនចាញ់ក្មេងជំនាន់ក្រោយទេ។ មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលពីការងារក្នុងវិស័យសិល្បៈ នាងហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំង ទាំងការងារលើឆាកតន្ត្រី និងការងារកាត់សក់តាមរោងការជាដើម។

ជាក់ស្ដែង ថ្ងៃទី ១៤ ខែកុម្ភៈ នេះ ជាទិវានៃក្ដីស្រលាញ់ បើទោះបីជាមិនមែនជាបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងមែន  តែតារាស្រីរូបនេះ និងស្វាមី បានជូនកាដូយ៉ាងធំជូនទៅដល់អ្នកមានគុណគឺ ជាផ្ទះវីឡាថ្មីមួយ ដែលធ្វើអស់ពេលជាច្រើនខែមកនេះ ទុកសម្រាប់លោកពុក អ្នកម៉ែនាងបានរស់នៅ ហើយអ្នកនាងបន្ថែមថា៖ 

ថ្ងៃ បុណ្យក្តីស្រលាញ់ កូនទាំង២ សូមប្រគល់ផ្ទះ(ក្តីស្រលាញ់) ជូនម៉ែពុក ដែលជាក្តីស្រម៉ៃកូនតាំងតែពីយូ កូនទាំង២នឹងចៅៗ សូមជូនពរពុកនឹងម៉ែ មានសុខភាពល្អ។

សម្ដី អ្នកនាង ខាត់ សុឃីម

ទង្វើដ៏ល្អនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តខ្លាំង ដែលនាងបានចំណាយនូវពេលវេលា និងវត្ថុដ៏មានតម្លៃ ធ្វើឲ្យអ្នកមានគុណទាំងពីរមានស្នាមញញឹម ក្នុងថ្ងៃដ៏ពិសេសនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម និង អ្នកមានគុណ
អ្នកនាង ខាត់ សុឃីម និង អ្នកមានគុណ
អ្នកនាង ខាត់ សុឃីម  ស្វាមី និង អ្នកមានគុណ
អ្នកនាង ខាត់ សុឃីម  ស្វាមី និង អ្នកមានគុណ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ផ្ទះថ្មី
ផ្ទះថ្មី
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T