ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីដែលមានទេពកោសល្យជាច្រើនផ្នែក អ្នកនាង ខាត់ សុឃីម ដែលអ្នកនាង ជាតារាចម្រៀង សម័យ និងបុរាណ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង មានមហាជនជាច្រើនគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រីរូបនេះឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ មិនចាញ់ក្មេងជំនាន់ក្រោយទេ។ មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលពីការងារក្នុងវិស័យសិល្បៈ នាងហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំង ទាំងការងារលើឆាកតន្ត្រី និងការងារកាត់សក់តាមរោងការជាដើម។
ជាក់ស្ដែង ថ្ងៃទី ១៤ ខែកុម្ភៈ នេះ ជាទិវានៃក្ដីស្រលាញ់ បើទោះបីជាមិនមែនជាបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងមែន តែតារាស្រីរូបនេះ និងស្វាមី បានជូនកាដូយ៉ាងធំជូនទៅដល់អ្នកមានគុណគឺ ជាផ្ទះវីឡាថ្មីមួយ ដែលធ្វើអស់ពេលជាច្រើនខែមកនេះ ទុកសម្រាប់លោកពុក អ្នកម៉ែនាងបានរស់នៅ ហើយអ្នកនាងបន្ថែមថា៖
ថ្ងៃ បុណ្យក្តីស្រលាញ់ កូនទាំង២ សូមប្រគល់ផ្ទះ(ក្តីស្រលាញ់) ជូនម៉ែពុក ដែលជាក្តីស្រម៉ៃកូនតាំងតែពីយូ កូនទាំង២នឹងចៅៗ សូមជូនពរពុកនឹងម៉ែ មានសុខភាពល្អ។
ទង្វើដ៏ល្អនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តខ្លាំង ដែលនាងបានចំណាយនូវពេលវេលា និងវត្ថុដ៏មានតម្លៃ ធ្វើឲ្យអ្នកមានគុណទាំងពីរមានស្នាមញញឹម ក្នុងថ្ងៃដ៏ពិសេសនេះ៕
សូមទស្សនារូបភាពខាងក្រោម៖





