Lampard រកឃើញកីឡាករដំបូងហើយ! Chelsea ឈានដល់កិច្ចព្រមព្រៀងផ្លូវការ ជាមួយកីឡាករម្នាក់ក្នុងតម្លៃខ្លួន….

//s5.kh1.co/92/92b66b92b27aba47debb32860286bba0c77a134f.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Ajax ប្រកាសជាផ្លូវការក្នុងការព្រមព្រៀងលក់កីឡាករ Hakim Ziyech មកឲ្យ Chelsea ក្នុងតម្លៃខ្លួន ៤៤លានដុល្លារ

អង់គ្លេស៖ ក្លិបតោខៀវ Chlesea បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លិបជើងឯកហូឡង់ Ajax ក្នុងការនាំយកកីឡាករខ្សែបម្រើស្លាប Hakim Ziyech នៅទីផ្សាររដូវក្ដៅ ក្រោយអ្នកចាត់ការទូទៅរបស់ Chelsea លោក Frank Lampard បានតាមប្រមាញ់កីឡាកររូបនេះតាំងពីទីផ្សារដោះដូរកីឡាករខែមករាដែលទើបតែកន្លងផុតទៅថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech

Ajax បានបដិសេធក្នុងការអនុញ្ញាតឲ្យកីឡាករជម្រើសជាតិម៉ារ៉ុកចាកចេញនៅកំឡុងពាក់កណ្ដាលរដូវកាល ក្រោមមូលហេតុក្លិបចង់ឲ្យគេបន្តជួយក្នុងការស្វែងរកពានលីគកំពូលហូឡង់ Eredevisie ជាថ្មីនៅរដូវកាលនេះ។

យ៉ាងណាមិញ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញក្លិប Ajax បានប្រកាសជាផ្លូវការអំពីការព្រមព្រៀងលក់ Ziyech ទៅឲ្យ Chelsea នៅរដូវក្ដៅខាងមុខក្នុងតម្លៃខ្លួន ៤៤លានដុល្លារ ហើយតម្លៃខ្លួននេះអាចនឹងបន្តកើនឡើងដល់ទៅជិត ៥០លានដុល្លារទៅតាមលក្ខខណ្ឌមួយចំនួនទៀត។ ក្រោយ Chelsea រួចផុតពីបម្រាម Ziyech ជាកីឡាករដំបូងហើយដែល Lampard នាំយកមកលេងនៅកីឡដ្ឋាន Stamford Bridge។

គួរឲ្យដឹងផងដែរថា ក្រៅពី Ziyech កាលពីទីផ្សារខែមករាកន្លងទៅ Chelsea ក៏បានដាក់ការចង់បានទៅលើខ្សែប្រយុទ្ធរបស់ PSG កីឡាករ Edinson Cavani និងខ្សែប្រយុទ្ធរបស់ Nopli កីឡាករ Dries Mertens ផងដែរ ប៉ុន្តែមិនមានការផ្ទេរណាមួយកើតឡើងនោះទេ៕

កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T