អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola ជឿជាក់ថាគាត់អាចនឹងបាត់បង់តំណែងនៅកីឡដ្ឋាន Etihad ប្រសិនបើក្រុមរបស់លោក ប្រកួតចាញ់ក្រុមអធិរាជស Real Madrid នៅក្របខណ្ឌ Champions League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Man City ត្រូវធ្វើដំណើទៅទឹកដី Santiago Bernabeu ដើម្បីធ្វើការប្រកួត ព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុមជើងទី១ ជាមួយនឹងក្រុមយក្សអេស្ប៉ាញ Real Madrid នាចុងខែកុម្ភៈនេះ។
លោក Pep បាននិយាយប្រាប់កាសែត Sky Sports យ៉ាងដូច្នេះថា៖
ខ្ញុំទទួលស្គាល់ថាខ្ញុំចង់ឈ្នះ Champions League វាជាក្ដីសុបិនរបស់ខ្ញុំ ហើយខ្ញុំរីករាយនឹងការប្រកួតទល់នឹង Real Madrid។ ចាំមើលថាតើខ្ញុំនឹងធ្វើអ្វីបាននៅប្រកួតនោះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបន្ថែមទៀតថា៖
ប្រសិនពួកយើង ផ្ដួលពួកគេមិនបានទេ នោះប្រធានក្លិបឬនាយកផ្នែកកីឡា នឹងមកនិយាយថា លទ្ធផលមិនល្អគ្រប់គ្រាន់ ពួកយើងចង់បាន Champions League តែអ្នកធ្វើមិនបាន ដូច្នេះខ្ញុំនឹងដេញអ្នកចេញ។
Man City ត្រូវបានគេមើលឃើញថា ហាក់អស់ឱកាសប្រជែងពាន Premier League រដូវកាលនេះហើយ។ ជាក់ស្ដែងគិតត្រឹមសប្ដាហ៍ទី២៥នេះ ក្រុមមេឃខៀវ ឈរចំណាត់ថ្នាក់លេខ២ ចាញ់ពិន្ទុក្រុមកំពូលតារាង Liverpool រហូតដល់ទៅ២២ពិន្ទុ ខណៈពានដែលសេសសល់ ដែលពួកគេសង្ឃឹមអាចប្រជែងយកបាន រួមមានពាន Champions League ពាន League Cup និងពាន FA Cup៕
ប្រភព៖ goal