ថៃ៖ តារាសម្តែងថៃ Baifern កំពុងតែមានសន្ទុះការគាំទ្រខ្លាំង ស្របពេលដែល រឿងភាគថ្មីៗ ដែលសម្តែងដោយតារារូបនេះ តែងតែទទួលបានការចាប់អារម្មណ៍ និងសរសើរខ្លាំងពី បណ្តាអ្នកទស្សនាទាំងក្នុង និងក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនត្រឹមតែជា តារាស្រីល្បីល្បាញជួរមុខ របស់ប្រទេសថៃ ប៉ុណ្ណោះទេ នាងមានទាំងសមត្ថភាពក្នុងការសម្ដែងបានយ៉ាងល្អ។ បើនិយាយពីរូបរាង និងសម្រស់វិញ តារាស្រីរូបនេះ ក៏ជាតារាស្រីម្នាក់ ដែលមានមុខមាត់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់តារាផ្សេងៗ។
ជាការពិតណាស់ តារាស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍រាល់សកម្មភាព នាងគ្រប់ពេល ជាពិសេសលើសម្រស់ របស់នាងផ្ទាល់តែម្ដង។
ជាក់ស្ដែង បើងាកមកមើលរូបភាពថ្មីៗដែល Baifern ទើបតែបង្ហោះនាពេលថ្មីៗនេះ ក្នុងឈុតពណ៌ទឹកប៊ិចនេះវិញ កាន់តែធ្វើឲ្យនាង មានភាពស្រស់ស្អាត ថែមមួយកម្រិតទៀត ទាំងការតុបតែងមុខ និង សម្លៀកបំពាក់ពិតជាសាកសម ហ្វេនឃើញហើយសរសើរគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖







