Bayern ចង់បញ្ចេញម្នាក់នេះចេញនៅរដូវក្ដៅខាងមុខ ខណៈ Juventus រួមជាមួយនឹងក្លិបធំៗ៤ទៀត​ចាំទទួលយក

//s5.kh1.co/d4/d4e52fcdf9a3b9997b231dfc2278940f6c7e0ed8.png
កីទ្បា

 ១៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Bayern Munich មានបំណងចង់លក់ខ្សែបម្រើ Tolisso នៅរដូវក្ដៅខាងមុខ ខណៈ Juventus, Atletico Madrid, Arsenal, Napoli និង Manchester United ចាំទទួលយក

អាល្លឺម៉ង់៖ ក្រុមសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើ Corentin Tolisso ដែលគ្រោងនឹងចាកចេញពីក្លិប Bayern Munich នៅរដូវក្តៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Corentin Tolisso
  ខ្សែបម្រើ Corentin Tolisso

Tolisso បានផ្លាស់ពីក្របខណ្ឌ Ligue 1 មកលេងនៅ Bundesliga កាលពីឆ្នាំ២០១៧ ក្នុងតម្លៃផ្ទេរ៣៥លានផោន បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលជាមួយក្រុម Lyon។

ក្នុងរដូវកាល២០១៧/១៨ គេបង្ហាញខ្លួនបាន៤០ប្រកួត និងរួមចំណែកជួយក្រុម Bayern Munich លើកពានលីកកំពូលអាល្លឺម៉ង់។ បន្ទាប់មកក្នុងឆ្នាំ២០១៨ គេបានជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន FIFA World Cup ថែមទៀតផង។

Tolisso កាន់ពាន World Cup
Tolisso កាន់ពាន World Cup

ប៉ុន្តែក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ គេបានជួបបញ្ហារបួសសរសៃពួរ និងសាច់ដុំធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យគេមិនអាចរក្សាទម្រង់លេងបានល្អដូចមុន។ ជាក់ស្ដែងក្នុងរដូវកាលនេះ Tolisso មិនសូវមានឱកាសបានចូលលេងនោះទេ ដោយគេទើបបង្ហាញខ្លួនក្នុងលីក Bundesliga បាន១០ប្រកួតប៉ុណ្ណោះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Bild ក្លិបយក្សអាល្លឺម៉ង់ រៀបគម្រោងលក់ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ នៅខែមិថុនាខាងមុខ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅសល់រយៈពេល១ឆ្នាំទៀត។

របាយការណ៍ពី Soccerlink បានបញ្ជាក់ថាក្លឹប Juventus ស្ថិតក្នុងចំណោមក្លិបធំៗ៤ទៀតនៅអឺរ៉ុបដែលចង់បាន Tolisso ក្នុងនោះរួមមានក្លិប Atletico Madrid, Arsenal, Napoli និង Manchester United។

 ខ្សែបម្រើ Corentin Tolisso
 ខ្សែបម្រើ Corentin Tolisso

គួរឲ្យដឹងដែរថា Juventus ខិតជិតនឹងចុះកុងត្រាយកជម្រើសជាតិបារាំងរូបនេះមកកាន់ទឹកដី Turin ម្ដងរួចទៅហើយ មុនពេលគេផ្លាស់មកលេងនៅ Bayern។ ខណៈពេលនោះក្លិបយក្សអ៊ីតាលីត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ ប៉ុន្តែចរចាតម្លៃជាមួយក្រុម Lyon មិនត្រូវដែលជាហេតុធ្វើឲ្យការផ្ទេរនោះបរាជ័យ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T