អង់គ្លេស៖ វិទ្យាស្ថាន EarthWatch បានចេញប្រកាសមួយថា សត្វឃ្មុំជាសត្វដែលមានប្រយោជន៍បំផុតនៅលើផែនដីនេះ។ ទស្សនាវដ្តី The Science Times បានរាយការណ៍ថា ៧០ ភាគរយនៃកសិកម្មពិភពលោកពឹងផ្អែកទៅលើការរាយលំអងផ្កា ដែលអាចឲ្យរុក្ខជាតិបន្តដុះតទៅទៀត ហើយបើគ្មានការរាយលំអងផ្កាដោយឃ្មុំទេ រុក្ខជាតិទាំងអស់នឹងងាប់លឿនបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលអស្ចារ្យនោះ សត្វឃ្មុំជាសត្វតែមួយប្រភេទលើផែនដី ដែលមិនផ្ទុកមេរោគនៅក្នុងខ្លួនដែលអាចចម្លងបាន។ ទោះជាយ៉ាងណា សត្វឃ្មុំកំពុងជួបគ្រោះថ្នាក់ដែលអាចឈានទៅដល់ការផុតពូជ ដោយទិន្នន័យបានបញ្ជាក់ថា ចំនួនឃ្មុំនៅលើផែនដីជាង ៩០ ភាគរយត្រូវបានងាប់នៅប៉ុន្មានឆ្នាំចុងក្រោយ។
អ្នកជំនាញនិយាយថា ការបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគីមីត្រូវតែមាន និងគួរធ្វើកសិកម្មតាមបែបធម្មជាតិ ដោយធ្វើកសិកម្មតាមបែបជីវចំរុះវិញ និងចៀសវាងការដាំដំណាំតែមួយមុខនៅលើដីដដែលៗ។ ការថែទាំដី និងប្រើជីកំប៉ុស រក្សាទឹក និងកំចាត់ការប្រើថ្នាំគីមី នឹងជួយឲ្យចំនួនឃ្មុំកើនឡើងវិញ ហើយទិន្នផលដំណាំនឹងត្រឡប់ទៅកាន់តែប្រសើរដូចមុន៕

