ដល់ម្លឹងផង? ខណៈម៉ាស់ថ្លៃដូចមាស ដល់ថ្នាក់មានចោរ បំបែកកញ្ចក់ឡាន លួចយកម៉ាសការពារវីរុសកូរ៉ូណា

//s5.kh1.co/67/67b59eb0f1d0672e46ef027c8fb90645d371d28b.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងឧប្បត្តិហេតុមួយ ឡានដែលបានចតចោល នៅក្នុងហុងកុង ត្រូវបានគេបំបែកកញ្ចក់បង្អួចឡានខ្ទេចខ្ទីទាំងស្រុង បន្ទាប់ពីចោរប្លន់ បានប្រទះឃើញប្រអប់ម៉ាស់ដែលទុកចោលនៅលើកៅអីរថយន្ត

ហុងកុង៖ ដោយសារតែភាពភ័យខ្លាចចំពោះ វីរុសកូរ៉ូណា ដែលបានរីករាលដាលពាសពេញពិភពលោក មិនត្រឹមតែប៉ុណ្ណោះ នៅតាមតំបន់ជាច្រើន ក៏បានរាយការណ៍ពីករណីអ្នកដែលបានឆ្លងមេរោគនេះ ព្រោះតែក៏កង្វះរបាំងការពារផងដែរ។ ម៉្យាងវិញទៀត តម្រូវការនៃម៉ាសការពារមេរោគនេះ មានការកើនឡើងដល់កំពូល ហើយនៅពេលនេះ តម្លៃរបស់ម៉ាស គឺថ្លៃកប់ពពក ដោយនៅកន្លែងមួយចំនួន សម្រាប់ ម៉ាស់ N95 មានតម្លៃថ្លៃជាងមាសទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែកង្វះម៉ាសការពារខ្លួននេះហើយ ព្រមទាំងគ្មានលទ្ធភាពទៀតនោះ កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នៅក្នុងពេលនេះប្រជាជនសុខចិត្តលួចចូលទៅក្នុងឡាន ដើម្បីលួចម៉ាស់ទៀតផង។

យោងតាម Sin Chew Daily បានឲ្យដឹងថា នៅក្នុងឧប្បត្តិហេតុមួយ ឡានដែលបានចតចោល នៅក្នុងហុងកុង ត្រូវបានគេបំបែកកញ្ចក់បង្អួចឡានខ្ទេចខ្ទីទាំងស្រុង បន្ទាប់ពីចោរប្លន់ បានប្រទះឃើញប្រអប់ម៉ាស់ដែលទុកចោល នៅលើកៅអីរថយន្ត។

នៅក្នុងឡាននោះដែរ មានម៉ាសចំនួន ៨ ប្រអប់ ដែលជាម៉ាស់ N95 ត្រូវបានគេចាត់ទុកថាជាម៉ាស់ ដែលផ្តល់នូវការការពារដ៏ល្អបំផុត ហើយម្ចាស់រថយន្តដែលមានអាយុ ៥៣ឆ្នាំ ក៏បានរបាយការណ៍ទៅប៉ូលីស បន្ទាប់ពីរកឃើញថា រថយន្តរបស់គាត់ បានខូច ហើយប្រអប់ម៉ាស់ ទាំង៨ របស់គាត់ក៏ត្រូវបានគេលួចទៀត។

បន្ទាប់ពីធ្វើរបាយការណ៍រួចរាល់ហើយ ប៉ូលីសហុងកុងបានចាប់ខ្លួនបុរសម្នាក់ ដែលអាយុ ៣៣ ឆ្នាំ ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែពេលនេះ នៅមិនទាន់ច្បាស់ថា តើបុរសម្នាក់នោះ ជាអ្នកប្រព្រឹត្តិបទឧក្រិដ្ឋនេះ ឬក៏នៅមានអ្នកផ្សំគំនិតថែមទៀតនោះទេ៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

ឡានដែលត្រូវបានបែកកញ្ចក់ដើម្បីយកម៉ាស់
ឡានដែលត្រូវបានបែកកញ្ចក់ដើម្បីយកម៉ាស់
ឡានដែលត្រូវបានបែកកញ្ចក់ដើម្បីយកម៉ាស់
ឡានដែលត្រូវបានបែកកញ្ចក់ដើម្បីយកម៉ាស់
ឡានដែលត្រូវបានបែកកញ្ចក់ដើម្បីយកម៉ាស់
ឡានដែលត្រូវបានបែកកញ្ចក់ដើម្បីយកម៉ាស់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T