អ្នកជំនាញចិនព្យាករណ៍ថា ជំងឺកូរូណាប្រភេទថ្មីនឹងផ្ទុះខ្លាំងកំឡុងខែកុម្ភៈ ហើយថមថយទៅវិញនៅខែមេសាខាងមុខ

//s5.kh1.co/a9/a9ea3e7cd7abff1da7a098ae58959500380a96a6.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកជំនាញចិនព្យាករណ៍ថា ការផ្ទុះខ្លាំងនៃវីរុសឆ្លងកូរ៉ូណា អាចនឹងកើនឡើងត្រឹមខែកុម្ភៈនេះ ហើយអាចនឹងបាត់ទៅវិញក្នុងខែមេសាខាងមុខ

ចិន៖ សារព័ត៌មាន Shanghai បានចុះផ្សាយសម្តីទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រជាន់ខ្ពស់របស់ចិនថា ការផ្ទុះខ្លាំងនៃវីរុសកូរ៉ូណា អាចនឹងកើនឡើងកំឡុងខែកុម្ភៈ ហើយថមថយវិញនាខែមេសាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វេជ្ជបណ្ឌិត Zhong Nanshan
វេជ្ជបណ្ឌិត Zhong Nanshan

វេជ្ជបណ្ឌិត Zhong Nanshan ជាអ្នកជំនាញផ្នែករោគឆ្លង ដែលគេស្គាល់ថាបានរកឃើញជំងឺ SARS ក្នុងឆ្នាំ ២០០៣ បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអន្ដរជាតិរ៉យទ័រ កាលពីថ្ងៃអង្គារកន្លងទៅថា ករណីឆ្លងរបស់វីរុសថ្មីបានធ្លាក់ចុះហើយនៅតាមបណ្ដាខេត្តមួយចំនួន។ បើមើលតាមម៉ូដែលទិន្នន័យរបស់រដ្ឋាភិបាលចិន ចំនួនតួលេខនៃករណីឆ្លងអាចកើនឡើងខ្លាំងបំផុតរហូតដល់ពាក់កណ្តាលឬចុងកុម្ភៈនេះ។ លោកបន្ថែមថា៖

ខ្ញុំសង្ឃឹមថាការផ្ទុះឡើងនៃជំងឺនេះទំនងជាអាចបញ្ចប់នៅត្រឹមខែមេសា។

  វេជ្ជបណ្ឌិត Zhong Nanshan
ប្រជាជនពាក់ម៉ាសការពារវីរុសឆ្លង
ប្រជាជនពាក់ម៉ាសការពារវីរុសឆ្លង

គួរបញ្ជាក់ថា យោងតាមគោលគារណ៍ណែនាំថ្មីរបស់គណៈកម្មាធិការសុខភាពជាតិ ឲ្យដឹងថា អ្នកជំងឺណាដែលធ្វើតេស្តចេញលទ្ធផលវិជ្ជមាន ប៉ុន្តែមិនបង្ហាញរោគសញ្ញាទេនោះ នឹងមិនត្រូវបានកត់បញ្ចូលទៅក្នុងទិន្នន័យទៀតឡើយ។ ដូច្នេះមានន័យថា ការព្យាករណ៍ខាងលើអំពីករណីឆ្លងថយចុះរបស់លោកវេជ្ជបណ្ឌិត Zhong ទំនងជាអាចទៅរួច បើគេមើលទៅតាមទិន្នន័យដូចលើកឡើងខាងលើរបស់រដ្ឋាភិបាលចិន៕

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T