Man UTD ចូលខ្លួនប្រជែងជាមួយ Real Madrid ស្រវាយកខ្សែការពារកំពុងឡើងជើងម្នាក់នៅ La Liga

//s5.kh1.co/80/80ea945cd02f055c4e38702cdaf78333edcce16b.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Real Madrid, Man UTD និង At.Madrid សុទ្ធសឹងជាក្លិបដែលមានចំណាប់អារម្មណ៍ទៅលើខ្សែការពារ Mohammed Salisu របស់ក្លិប Real Valladolid

អេស្ប៉ាញ៖ ខ្សែការពារសញ្ជាតិហ្កាណាកីឡាករ Mohammed Salisu ត្រូវបានគេរាយការណ៍ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ក្លិបធំៗនៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយក្រុម Real Valladolid ក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Salisu ជាយុវជនថ្នាលរបស់ក្រុម Valladolid គេត្រូវបានក្លិបតម្លើង ឲ្យមកលេងក្នុងឈុតធំ កាលពីខែកក្កដា ឆ្នាំមុន។ លើសពីនេះទៅទៀត ចាប់តាំងពីមានឈ្មោះក្នុងឈុតធំមក ខ្សែការពារវ័យ២០ឆ្នាំតែងទទួលបានការទុកចិត្តពីសំណាក់គ្រូបង្វឹក ជាប់ឈ្មោះក្នុងជម្រើស១១នាក់ដំបូងជារឿយៗ។

  កីឡាករ Mohammed Salisu
  កីឡាករ Mohammed Salisu

Salisu ត្រូវបានគេមើលឃើញថា ជាកីឡាករសំខាន់មួយរូបប្រចាំក្រុម។ ជាក់ស្ដែងក្នុងចំណោម២៣ប្រកួតកន្លងទៅក្នុងក្របខណ្ឌ La Liga រដូវកាលនេះ គេមិនដែលអវត្តមានសូម្បីតែមួយប្រកួតឲ្យក្រុម Real Valladolid ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត​អេស្ប៉ាញ AS បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid កំពុងតាមចែចូវយកខ្សែការពាររូបនេះ។

  កីឡាករ Mohammed Salisu
  កីឡាករ Mohammed Salisu

ក្លិប Real Valladolid បានដាក់តម្លៃទិញផ្ដាច់កុងត្រាកីឡាករ Salisu ត្រឹម១២លានអឺរ៉ូប៉ុណ្ណោះ។ ខណៈប្រភពខាងលើបានបន្ថែមទៀតថា ក្លិប Atlectico Madrid និងក្លិបបិសាចក្រហម Manchester United ក៏ចាប់ចិត្តទៅលើខ្សែការពារសញ្ជាតិហ្កាណាផងដែរ។

ប៉ុន្តែបើមើលតាមជាក់ស្ដែង ក្រុមរបស់លោក Zidane ហាក់ជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេក្នុងការប្រជែងយកកីឡាករ Salisu  ពីព្រោះប្រធានក្លិប Valladolid បច្ចុប្បន្នលោក Ronaldo Nazario ជាអតីតកីឡាកររបស់ Real Madrid៕

ប្រភពmanagingmadrid

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T