តារាគំរូ! ជិតដល់ទិវានៃក្ដីស្រលាញ់ ជា វណ្ណារិទ្ធ យកពេលទៅបរិច្ចាគឈាម យ៉ាងគួរឲ្យសរសើរ

//s5.kh1.co/4f/4fe8746e3fa64465db601250865aa65ea8465b96.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រៅពីការផ្ដល់ក្ដីស្រលាញ់ដ៏កក់ក្ដៅជូនគ្រួសារហើយ កាលពីថ្ងៃ ទី១២ខែកុម្ភៈ ម្សិលមិញនេះលោក ជា វណ្ណារិទ្ធ បានទៅបរិច្ចាគឈាមជូនដល់អ្នកជំងឺ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយនេះជាលើកទី ៩របស់លោក ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបែបនេះ

ភ្នំពេញ៖ លោក ជា វណ្ណារិទ្ធ ជាពិធីករដ៏ឆ្នើមមួយរូបនៅប៉ុស្តិ៍ទូរទស្សន៍បាយ័ន ហើយក៏ជាតារាសម្ដែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ស្របពេលដែលលោកប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំណាស់មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីរឿងគ្រួសារវិញ លោកតែងតែផ្ដល់ក្ដីស្រលាញ់ចំពោះភរិយា និង កូនៗគ្រប់ពេល ទោះមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី ហ្វេនៗឃើញហើយតែងសរសើរថា ពិតជាគ្រួសារមួយដ៏កក់ក្ដៅមែនទែន។

ទន្ទឹមនឹងនេះដែរ ក្រៅពីការផ្ដល់ក្ដីស្រលាញ់ដ៏កក់ក្ដៅជូនគ្រួសារហើយ កាលពីថ្ងៃ ទី១២ ខែកុម្ភៈ ម្សិលមិញនេះ លោក ជា វណ្ណារិទ្ធ បានទៅបរិច្ចាគឈាមជូនដល់អ្នកជំងឺ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងឱកាសទិវានៃក្តីស្រលាញ់ខ្លាំងមុខនេះ ព្រមទាំងបានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា៖

ការបរិច្ចាគឈាមលើកទី៩របស់ខ្ញុំ ចុះអ្នកវិញ? ពេលខ្លះអ្នកជំងឺម្នាក់ត្រូវការឈាមយ៉ាងតិច ៣-៤ កំប្លោក ឬអាចលើសហ្នឹង អាស្រ័យទៅលើស្ថានភាពអ្នកជំងឺ ឈាមយើង ១កំប្លោកក៏ជាចំណែកមួយដ៏សំខាន់ក្នុងការសង្គ្រោះជីវិតមនុស្ស ថ្ងៃនេះនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមនុស្សច្រើនណាស់ មានន័យថាមានអ្នកជំងឺ ​​ជាច្រើនដែលត្រូវការឈាមជាចាំបាច់ សូមអំពាវនាវឲ្យបងប្អូនមកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនទាំងអស់គ្នា។ Happy Valentine’s Day ផ្ដល់ឈាមផ្ដល់ក្ដីស្រលាញ់ ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ GiveBloodGiveLove៕

ជា វណ្ណារិទ្ធ

សូមទស្សនារូបភាពខាងក្រោមនេះ៖

គ្រូសារជា វណ្ណារឹទ្ធ
គ្រូសារជា វណ្ណារឹទ្ធ
គ្រូសារជា វណ្ណារឹទ្ធ
គ្រូសារជា វណ្ណារឹទ្ធ
សាររៀបរាប់
សាររៀបរាប់
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារឹទ្ធ
ជា វណ្ណារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T