ខាន់លឿងលើស្បែក និងភ្នែក អាចកើតមហារីកលំពែង!

//s5.kh1.co/42/424412a79e653ada654b0ac4f423812c756381f4.jpg
នារី

 ១៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទាំង​បុរស​ទាំង​ស្រ្តី បើ​មានចេញ​ខាន់​លឿង​លើ​ស្បែក និង​ភ្នែក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង។

ទាំង​បុរស​ទាំង​ស្រ្តី បើ​មានចេញ​ខាន់​លឿង​លើ​ស្បែក និង​ភ្នែក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ហ្វេសប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ក្រៅ​ពី​សញ្ញា​មួយ​នេះ មាន​សញ្ញា​អី​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា យើង​កើត​ជំងឺ​មហារីក​លំពែង ហើយ​ជំងឺ​នេះ​បណ្តាល​មក​ពី​អ្វី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្វី​ទៅ​ជា​ជំងឺ​មហារីក​លំពែង

មហារីក​លំពែង​ជា​ជំងឺ​កម្រ តែ​កាច​សាហាវ ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ចាប់​ពី ៤០ឆ្នាំ​ឡើង​ទៅ។ ៨០% នៃ​ជំងឺ​នេះ ភាគ​ច្រើន​កើត​នៅ​ក្បាល​លំពែង ឯខ្លួន និង​កន្ទុយ​លំពែង​មិន​សូវ​កើត​មាន​នោះ​ទេ។

២. កត្តា​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​លំពែង

គេ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​មហារីក​លំពែង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​នេះ៖
– មាន​ជំងឺ​ទឹកនោម​ផ្អែម
– រលាក​លំពែង​រ៉ាំរ៉ៃ
– ផឹក​ស្រា និង​ជក់​បារី
– ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់
– កត្តា​តំណ​ពូជ។

៣. រោគ​សញ្ញាជំងឺមហារីកលំពែង

កើត​មហា​រីក​លំពែង មិន​មាន​រោគ​សញ្ញា​ជាក់​លាក់​ទេ ព្រោះ​វា​កើត​ឡើង​ដោយ​ស្ងៀមស្ងាត់ តែ​អ្នក​ជំងឺ​អាច​ឈឺ​នៅ​ចុងដង្ហើម ធ្វើ​ឲ្យ​មិន​សូវ​ឃ្លាន​អាហារ និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម។
– រាក​មួល
– មានជំងឺ​ទឹក​នោម​ផ្អែម
– ឡើង​លឿង​លើ​ស្បែក និង​ភ្នែក
– ស្រក​ទម្ងន់។

៤. ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង

តាម​ការ​បកស្រាយ​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង​អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​ដុំ​មហារីក ដោយ​ពឹង​ផ្អែក​ទៅ​លើ​វិធី​វះកាត់។ គ្រូពេទ្យ​វះកាត់ នឹង​កាត់​យក​បំណែក​ណា​មួយ​នៃ​លំពែង​ដែល​មាន​ដុំ​មហារីក។ ក្រោយ​វះ​កាត់​រួច អ្នក​ជំងឺ​អាច​ត្រូវ​ព្យាបាល​បន្ថែម​ដោយ​ថ្នាំ​គីមី ឬ​បាញ់​កាំរស្មី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T