ចឹងតើ បានសិង្ហបុរី​​ប្រើស្រោម​អនាម័យ​​ពេលចុច​ប៊ូតុង​ជណ្តើរយន្ត!

//s5.kh1.co/85/858e0ba9760b4041acdb8d3901fe339471fb1022.png
សង្គម

 ១២-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ពលរដ្ឋសិង្ហបុរីយល់ថា ស្រោមអនាម័យគឺមា​នសុវត្ថិភាពខ្ពស់បំផុតសម្រាប់ការពារវីរុស

ប្រទេសសឹង្ហបុរីនាថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅបានប្រកាសថាប្រទេសនេះស្ថិតនៅលើ “ ប្រព័ន្ធប្រកាស​អាសន្ននៃការផ្ទុះ​ឡើងនៃ​​ជំងឺរាត​ត្បាត”។ ការប្រកាសនេះធ្វើឡើង ដោយផ្អែកលើ កំរិតក្រោមពណ៌ក្រហមដែលជាកំរិតប្រកាស​អាសន្នខ្ពស់​បំផុតនៅក្នុងប្រព័ន្ធ។ ជាការកត់សម្គាល់មកដល់ពេលនោះមានករណីឆ្លងវីរុសកូរ៉ូណាសរុប ៤៧ ករណីនៅសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=456,h=630,q=100/06/066554360f0ce0697902ab674186e28c9c857c53.png

ជាការឆ្លើយតបទៅនឹងការប្រកាសនេះប្រជាជនសិង្ហបុរីបានបង្ហាញនូវភាពតក់ស្លុត ហើយប្រញាប់ប្រញាល់រកសម្ភារៈ​ចាំបាច់សម្រាប់​ការពារខ្លួន។

ផលិតផលជាច្រើនដែលពួកគេទិញមានដូចជាម៉ាស់ ទឹកលាងដៃ ក្រដាសអនាម័យ អាហារកំប៉ុងជាដើម។ ប៉ុន្តែវាពិតជាគួរអោយចម្លែកផង​ និងអស់សំណើចផងនោះគឺ ប្រជាជនសិង្ហបុរីបានប្រើស្រោមអនាម័យសកចូលម្រាម​ដៃ​ដើម្បី​ការពារការឆ្លងវីរុស។ ហេតុអ្វីបានជាអ៊ីចឹង?

https://s5.kh1.co/__image/w=453,h=376,q=100/a3/a3e0be9c6e2633e8e1d57b672a6615c36e634642.png

ផ្អែកលើរូបថតដែលចែករំលែកដោយអ្នកលេងអ៊ីនធឺណេតនាសិង្ហបុរីនៅលើ Reddit និង Twitter គេជឿជាក់ថាពលរដ្ឋ ពិតជាកំពុងប្រើប្រាស់ស្រោមដើម្បីការពារម្រាមដៃរបស់ពួកគេនៅពេលដែលពួកគេ ត្រូវការចុចលើប៊ូតុងជណ្តើរយន្តប្រាកដមែន។

ជណ្តើរយន្តអាចជាទីកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូរ៉ូណា ប៉ុន្តែការពាក់ម្រាមដៃរបស់អ្នកទៅក្នុង​ស្រោម​អនាម័យវាពិតជា​មិនមានឥទ្ធិពលល្អចំពោះសុខភាពទេ។

https://s5.kh1.co/__image/w=454,h=475,q=100/4b/4b86c5f01742f90292d12f547bc217edc7f680bc.png

វិធីត្រឹមត្រូវដើម្បីការពារខ្លួនអ្នក ពីមេរោគឆ្លងគឺត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកជានិច្ចជៀសវាង ការយកដៃមិនស្អាតប៉ះមុខញឹកញាប់ និងត្រូវពាក់ម៉ាស់ពេលចេញក្រៅ ឬកន្លែងដែលមានមនុស្សច្រើន។ ប្រើក្រដាសអនាម័យប្រសិនបើអ្នកកណ្តាស់ ឬក្អកនៅព្រោះវីរុសអាច​ឆ្លងតាមរយៈដំណក់ទឹក ​ផ្លូវដង្ហើម​និងទំនាក់ទំនង។ ហើយត្រូវទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកកំពុងមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឬដកដង្ហើមខ្លីៗ​(ផុតៗ)៕

https://s5.kh1.co/__image/w=317,h=166,q=100/8d/8dd936dda155e9a1c9bcb5337c262bbbd2f99ea3.png
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T