ផ្អើលវីរ៉ុសស្ទើរគ្រប់ប្រទេស បែរជា នៅឥណ្ឌូនេស៊ី លក់ប្រចៀវធ្វើមិនដឹង (មានវីដេអូ)

//s5.kh1.co/f8/f8ce3ff0c228d13779263c473a083701ea7137e4.jpg
សង្គម

 ១២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពុទ្ធោ! គេខ្លាចរអាគ្រប់គ្នា ប៉ុន្តែជនជាតិឥណ្ឌូនេស៊ី នៅក្នុងខេត្តមួយនេះ នៅតែបរិភោគសត្វសាច់ប្រចៀវធ្វើរំភើយ ដូចជាមិនខ្លាច Corona Virus សោះ។

ឥណ្ឌូនេស៊ី ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ចាប់តាំងពីផ្ទុះករណី ការឆ្លងជំងឺរលាកសួត Corona Virus លើកដំបូង កាលពីខែធ្នូ មកដល់ពេលនេះ វាបានសម្លាប់មនុស្សរហូតដល់ទៅ ១,១១៥ នាក់រួចមកហើយ ដែលក្នុងនោះមានចំនួន ៤៥,១៧១ ករណីឆ្លង នៅទូទាំង ២៧ប្រទេស ជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ អ្នកជំនាញខាងផ្នែកសុខភាព បានធ្វើការជជែកវែកញែក អំពីប្រភពដើមនៃមេរោគដ៏កាចសាហាវនេះ ដែលវាត្រូវបានគេសង្ស័យថា សត្វប្រចៀវ សត្វពស់ និងសត្វព្រៃមួយចំនួនទៀត គឺជាគ្រឿងចម្លងមេរោគយ៉ាងសកម្ម មកក្នុងខ្លួនមនុស្ស។ ដូច្នេះហើយ ទើបបានជាមនុស្សជាច្រើន សម្រេចចិត្តឈប់បរិភោគសាច់សត្វទាំងនោះភ្លាមៗ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺ ផ្សារមួយកន្លែង ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅតែដាក់លក់អាហារ ធ្វើពីសត្វប្រចៀវនេះដដែល។

ពួកគេហាក់ដូចជាមិនខ្លារអា នឹងការឆ្លងជំងឺដ៏កាចសាហាវនេះបន្តិចសោះឡើយ។

នេះបើតាមបទសម្ភាស៍ពីអ្នកលក់ផ្ទាល់ បានឲ្យដឹងថា ជាធម្មតាពួកគេលក់សត្វប្រចៀវ អស់ប្រហែលជា ៥០ ទៅ ៦០ក្បាល ក្នុងមួយថ្ងៃ។ បើនៅថ្ងៃសម្រាកបុណ្យទៀនធំៗវិញនោះ ពួកគេលក់អស់ពី ៥០០ ទៅ ៦០០ក្បាលឯណោះ ក្នុងមួយថ្ងៃ។

ប្រជាជននៅទីនោះបាននិយាយថា សាច់សត្វប្រចៀវពិតជាល្អ និងឆ្ងាញ់ខ្លាំងណាស់ បើបានចម្អិនជាមួយ Coconut milk៕

តោះមកទស្សនារូបភាព និងវីដេអូខាងក្រោម ៖

អ្នកលក់សត្វប្រចៀវ
អ្នកលក់សត្វប្រចៀវ
អ្នកលក់សត្វប្រចៀវ
អ្នកលក់សត្វប្រចៀវ
ម្ហូបធ្វើពីសាច់សត្វប្រចៀវ
ម្ហូបធ្វើពីសាច់សត្វប្រចៀវ
អ្នកបរិភោគសាច់សត្វប្រចៀវ
អ្នកបរិភោគសាច់សត្វប្រចៀវ
អ្នកបរិភោគសាច់សត្វប្រចៀវ
អ្នកបរិភោគសាច់សត្វប្រចៀវ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T