អូនប្រែអស់ហើយ! ត្រឹម២ឆ្នាំសោះ ក្មេងៗThe Voice Kids ទាំង៥នេះ ប្រែប្រួលសម្រស់ សឹងមើលមិនស្គាល់!

//s5.kh1.co/40/4090e108ac2e7de13ab19c0b42dd6257dbe8a86c.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ត្រឹមរយៈពេលតែជាង២ឆ្នាំសោះ ក្មេងៗពោរពេញទៅសមត្ថភាពទាំង៥នាក់នេះ ធំពេញវ័យជាងមុនច្រើនណាស់ ថែមទាំងម្នាក់ៗមានសម្រស់ស្រស់ស្អាតសង្ហា សឹងតែចំណាំមិនចង់បានថែមទៀតផង។

ភ្នំពេញ៖ រំលឹកទៅកាលពីឆ្នាំ២០១៧ គឺរយៈពេលជាង២ឆ្នាំមកហើយ នៃកម្មវិធីប្រកួតសមត្ថភាពចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលពី១បានដំណើរការ ហើយក៏បានបង្ហាញឲ្យឃើញពីសមត្ថភាពទេពកោសល្យ នៃការច្រៀងរបស់កុមារកម្ពុជាជាច្រើន ពោរពេញទៅដោយភាពប៉ិនប្រសប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីThe Voice Kids រដូវកាលទី១ កុមារា ពេជ្រ ថៃ ទទួលបានជ័យលាភ័យលេខ១ ដោយឡែកក្នុងនោះដែរ ក៏មានកុមារា កុមារី ជាច្រើននាក់ផ្សេងទៀត បើទោះបីជាពួកគេមិនទទួលបានជ័យលាភីក៏ដោយ ក៏ពួកគេទទួលបានប្រជាប្រិយភាព និងការស្រលាញ់យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន។

មិនតែប៉ុណ្ណោះ បើទោះបីជាកម្មវិធីបានបញ្ចប់ទៅរយៈពេលជាង២ឆ្នាំទៅហើយក្តី ប៉ុន្តែកុមារទាំងអស់នៅតែទទួលបានការគាំទ្រពីមហាជន និងក្លាយជាអ្នកសិល្បៈក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងថែមទាំងបានចេញបទចម្រៀងរៀងៗខ្លួនថែមទៀតផង។

ជាក់ស្តែង ថ្ងៃនេះ ខ្មែរឡូត ក៏បានលើកយកនូវ អតីតបេក្ខជន The Voice Kids Cambodia រដូវកាលទី១ ចំនួន៥រូប ដែលពួកគេទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន និងមានការប្រែប្រួលសម្រស់ខ្លាំង ទៅជាស្រស់ស្អាតផូរផង់ធំពេញវ័យ សឹងតែចំណាំមិនបានតែម្តង៕

ចង់ដឹងថាមាននរណាខ្លះ តាមដានទាំងអស់គ្នា៖

១. ពេជ្រ ថៃ

ពេជ្រ ថៃ ពីមុន
ពេជ្រ ថៃ ពីមុន
ពេជ្រ ថៃ បច្ចុប្បន្ន
ពេជ្រ ថៃ បច្ចុប្បន្ន

២. ឃុយ ម៉ីហៀង

ឃុយ ម៉ីហៀង ពីមុន
ឃុយ ម៉ីហៀង ពីមុន
ឃុយ ម៉ីហៀង បច្ចុប្បន្ន 
ឃុយ ម៉ីហៀង បច្ចុប្បន្ន 

៣. សុខ សុជាតា

សុខ សុជាតា ពីមុន
សុខ សុជាតា ពីមុន
សុខ សុជាតា បច្ចុប្បន្ន
សុខ សុជាតា បច្ចុប្បន្ន

៤. ឡុង លីងគ័ង្គ

ឡុង លីងគ័ង្គ ពីមុន
ឡុង លីងគ័ង្គ ពីមុន
ឡុង លីងគ័ង្គ បច្ចុប្បន្ន 
ឡុង លីងគ័ង្គ បច្ចុប្បន្ន 

៥. រ៉ន ចាន់ឌីន

រ៉ន ចាន់ឌីន ពីមុន
រ៉ន ចាន់ឌីន ពីមុន
រ៉ន ចាន់ឌីន បច្ចុប្បន្ន
រ៉ន ចាន់ឌីន បច្ចុប្បន្ន
រ៉ន ចាន់ឌីន បច្ចុប្បន្ន
រ៉ន ចាន់ឌីន បច្ចុប្បន្ន
ពេជ្រ ថៃសុខ សុជាតាឃុយ ម៉ីហៀងឡុង លីគ័ង្គរ៉ន ចាន់ឌីន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T