អ៊ីតាលី៖ អ្នកចាំទីសញ្ជាតិប៉ូឡូញកីឡាករ Wojciech Szczesny បានចុះកិច្ចសន្យាបន្តកុងត្រាថ្មីជាមួយក្លិបយក្សអ៊ីតាលី Juventus រហូតដលឆ្នាំ ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាំទីកម្ពស់ ១,៩៦ម៉ែត្ររូបនេះ បានផ្ទេរពីក្លិប Arsenal មកចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ១៤លានអឺរ៉ូ (ប្រមាណ ១៥លានដុល្លារ) ក្នុងរជ្ជកាលលោក Max Allegri ដឹកនាំ។
កីឡាករវ័យ២៩ឆ្នាំ បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការបន្តកុងត្រាថ្មីជាមួយក្លិបថា៖
ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលក្លិបនៅបន្តទុកចិត្តខ្ញុំ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសម្ថភាពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ សម្រាប់Juventus ។ ខ្ញុំចង់ឈ្នះពានរង្វាន់ច្រើនទៀត។ ខ្ញុំនៅទីនេះរហូតដល់ឆ្នាំ២០២៤ ហើយខ្ញុំចង់ឈ្នះគ្រប់យ៉ាងតាមដែលអាចធ្វើបាន។

គួរឲ្យដឹងដែរថា រយៈពេល៣ឆ្នាំនៅ Juventus គេរួមចំណែកជួយក្លិបឈ្នះពានរង្វាន់ធំៗជាច្រើនរួមមាន ពានលីកកំពូលអ៊ីតាលី Serie A ២ដង ពាន Italian Cup ១ដង និងពាន Italian Super Cup ១ដង៕
ប្រភព៖ dailymail