វ័យ១៩ឆ្នាំ​ ដែលកំពុងមានទីផ្សារខ្ពស់! កីឡាករ ​Jadon Sancho​ ត្រូវ​គេ​​ចែ​ចូវ​​ឲ្យចុះកុងត្រា ​ក្នុង​តម្លៃ​​​​ប្រមាណ​​ ១៥៥​លានដុល្លារ

//s5.kh1.co/cc/cc1e662c4c0e5b191c7192675baab9d9b38c767a.jpg
កីទ្បា

 ១២-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Manchester United នឹងចូលខ្លួនប្រជែងជាមួយ Chelsea ដើម្បីនាំយកកីឡាករ Jadon Sancho មកកាន់ទឹក​ដី​ Old Trafford នារដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែស្លាបជម្រើសជាតិអង់គ្លេស វ័យ ១៩ឆ្នាំ រូបនេះ ប្រៀបបាននឹងទំនិញដែលកំពុងមានទីផ្សារខ្ពស់​នៅក្នុង​វិស័យ​បាល់ទាត់ ស្របពេលដែលក្លឹបបាល់ទាត់ធំៗក្នុងតំបន់អឺរ៉ុប បង្ហាញចំណាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំង ខណៈដែល Borussia Dortmund នឹងមិនលក់រូបគេក្នុងតម្លៃថោកនោះឡើយ។

Chelsea មានជាប់ពាក់ព័ន្ធក្នុងផ្ទេរអតីតកីឡាករវ័យក្មេងរបស់ Manchester City ខាងលើជាយូរមកហើយ មុនពេលដែល Manchester United ប្រកាសចូលខ្លួនមកប្រជែង និងជឿកជាក់ថា អាចចុះកុងត្រាយក Sancho ជាមួយតម្លៃ ១២០លោនផោន (ប្រមាណ ១៥៥លានដុល្លារ)។

សូមបញ្ជាក់ថា Jadon Sancho បានចូលរួមជាមួយ Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ ហើយបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករកំពូលមួយរូប ជាមួយការបង្ហាញខ្លួនសរុបចំនួន ៧២ប្រកួត ដោយរកគ្រាប់បាល់បានចំនួន ២៨គ្រាប់ និងបញ្ជូនបាល់បានចំនួន ៣៤គ្រាប់ ឱ្យBorussia Dortmund ខណៈដែលរដូវកាលនេះ រូបគេរកគ្រាប់បាល់បានចំនួន ១៥គ្រាប់ និងបញ្ជូនបាល់បានចំនួន ១៧គ្រាប់ ក្នុង ២៩ប្រកួត៕

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T