រឿងអ្វីទៅ? Neymar អាចនឹងត្រឡប់ទៅ Barcelona វិញបាន បើសិនជាគេឈប់ប្រព្រឹត្តិរឿងមួយនេះ

//s5.kh1.co/03/03dc9f52da0c0192f640d89d1f56c28185511dcc.jpg
កីទ្បា

 ១២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អតីតអនុប្រធានក្លិប Barcelona លោក Jordi Mestre និយាយថាបើសិនជា Neymar ត្រឡប់មកវីញមែន គេត្រូវតែបញ្ឈប់កម្មវិធីខួបកំណើតនៅប្រទេសប្រេស៊ីល

បរទេស៖ អតីតអនុប្រធានក្លិប Barcelona លោក Jordi Mestre បាននិយាយថា Neymar គួរតែបំភ្លេចចោលរឿងធ្វើពិធីកំណើតនៅក្នុងប្រទេសប្រេស៊ីល បើសិនជាកំពូលខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain ត្រឡប់មកលេងនៅកីឡដ្ឋាន Camp Nou វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

ក្រោយចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ទៅចូលរួមជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain កាលពីរដូវក្ដៅឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនបំបែកឯតទគ្គកម្មពិភពលោក ២៤២លានដុល្លារ មានព័ត៌មានលេចឭជាច្រើនមកថា Neymar អាចនឹងត្រឡប់មកលេងនៅ Barcelona វិញ។

កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំទៅ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar ស្ទើរតែផ្លាស់មកកាន់ក្របខណ្ឌ La Liga ដោយចូលរួមជាមួយ Barcelona វិញទៅហើយ ប៉ុន្តែការផ្ទេរនោះមិនអាចកើតឡើងទៅបានក្រោយក្លិបយក្សបារាំង PSG មិនបានឯកភាពទៅលើរឿងនេះ។

កីឡាករ Neymar
កីឡាករ Neymar

ឆ្លើយសំណួរទាក់ទង Neymar លោក Jordi Mestre បានឲ្យដឹងថាបើសិនជាត្រឡប់មក Barcelona វិញមែននោះវាអាចជារឿងមួយល្អដែរសម្រាប់ក្លិប ប៉ុន្តែលោកមិនសប្បាយអ្វីនោះទេ ហើយកម្មវិធីជប់លៀងខួបកំណើតរបស់គេនៅក្នុងប្រទេសប្រេស៊ីលត្រូវតែបញ្ឈប់។

ថ្លែងប្រាប់ Mundo Deportivo អតីតអនុប្រធានក្លិបរបស់ Barcelona ដែលបានចុះចេញពីតំណែងកាលពីខែកក្កដា ឆ្នាំ២០១៩ បាននិយាយថា៖

បើសិនជាគេ (Neymar) ត្រឡប់មកវិញក្លិបអាចនឹងមានផលប្រយោជន៍ ខ្ញុំដូចជាមិនមានបញ្ហាអ្វីនោះទេទៅលើរឿងនេះ។ ខ្ញុំក៏មិនមានមោទកភាពដែរ។ ជាលក្ខខណ្ឌកីឡាគេអាចត្រឡប់មកវិញបាន ប៉ុន្តែទី១ PSG ត្រូវយល់ព្រម ហើយបន្ទាប់មកទៀតគេត្រូវដកពាចេញនូវពាក្យបណ្ដឹង និងត្រូវទទួលស្គាល់ថាគេគឺជាអ្នកខុស ហើយរឿងកម្មវិធីខួបកំណើតនៅប្រេស៊ីលត្រូវតែបញ្ឈប់។

Jordi Mestre
លោក Jordi Mestre 
លោក Jordi Mestre 

គួរឲ្យដឹងផងដែរថា បើទោះបីជាដំណឹងនៃការចាកចេញរបស់ Neymar នៅតែបន្តមានក៏ដោយ ប៉ុន្តែនៅរដូវកាល ២០១៩-២០២០ គេចូលលេងឲ្យ PSG បានចំនួន១៨ប្រកួត រកគ្រាប់បាល់បាន១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១០ដង៕

ប្រភពGOAL

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T