Manchester City ដាក់គោលដៅ​នាំយកកីឡាករវ័យក្មេង​ទើប​ល្បីឈ្មោះ​​ម្នាក់​ជាម៉ាស៊ីនរកគ្រាប់​បាល់ថ្មី

//s5.kh1.co/62/62eca137184a6cb0ea16314f057cd9506ebee3b0.jpg
កីទ្បា

 ១២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិបបាល់ទាត់ Manchester City បានដាក់ការចាប់អារម្មណ៍លើកីឡាករ Erling Haaland ដែលក្លិប Borrussia Dortmund ទើបតែនាំចូល ដែលជាគោលដៅសំខាន់របស់ខ្លួនសម្រាប់ជំនួសខ្សែប្រយុទ្ធចាស់វស្សា Sergio Aguero ដែលឈានចូលវ័យ ៣១ឆ្នាំទៅហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Haaland ពេលផ្ទេរចូលរួមជាមួយ Borrussia Dortmund
កីឡាករ Erling Haaland ពេលផ្ទេរចូលរួមជាមួយ Borrussia Dortmund

Erling Haaland ទើបតែមានវ័យ ១៩ឆ្នាំ បានផ្ទេរពីក្លិប Red Bull Salzburg របស់អូទ្រីស មកចូលរួមជាមួយ Borrussia Dortmund ក្នុងកុងត្រា ៤ឆ្នាំកន្លះ កាលពីខែមករា ឆ្នាំ២០២០ ដែលមានតម្លៃខ្លួនត្រឹមតែ ២០លានផោនប៉ុណ្ណោះ ខណៈដែលពេលនេះ រូបគេបានកើនតម្លៃខ្លួនក្នុងទីផ្សារកីឡាកររហូតដល់ ៦០លានផោនឯណោះ។

កីឡាករ Erling Haaland អបអរគ្រាប់ទាត់បញ្ជូលទីរបស់ខ្លួននៅ Borrussia Dortmund
កីឡាករ Erling Haaland អបអរគ្រាប់ទាត់បញ្ជូលទីរបស់ខ្លួននៅ Borrussia Dortmund

កីឡាករខ្សែប្រយុទ្ធកើតនៅទឹកដីអង់គ្លេស និងលេងឱ្យជម្រើសជាតិន័រវែស កម្ពស់ ១.៩៤ម៉ែត្ររូបនេះ បានបង្ហាញទម្រង់លេងល្អលើសពីការស្មាន ដោយស៊ុតបញ្ជូលទីបានចំនួន ៨គ្រាប់ និងបញ្ជូនបាល់ចំនួន ១គ្រាប់ ត្រឹម ៥ប្រកួតប៉ុណ្ណោះឱ្យ Borrussia Dortmund៕

កីឡាករ Erling Haaland ពេលលេងឱ្យជម្រើសជាតិន័រវែស
កីឡាករ Erling Haaland ពេលលេងឱ្យជម្រើសជាតិន័រវែស
Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T