នំពេញ៖ បើទោះបីជា ឡុង ថាវរី លែងសូវរវល់ក្នុងវិស័យរឿងក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនដដែល ជាមួយនឹងជីវិតឯកជនរបស់នាង។ ជាពិសេស តារាស្រីរូបនេះ ក៏តែងតែបង្ហាញនូវសម្រស់យ៉ាងស្រស់ល្អឯក ដែលធ្វើឲ្យហ្វេន សរសើរមិនដាច់ពីមាត់ ដែលអាចរក្សា នូវសម្ផស្សបានស្ថិតស្ថេរ គ្មានប្រែសូម្បីតែបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែង ក្រោយឃើញ មិត្តភក្តិរបស់នាង ដែលជាតារាដូចគ្នា គឺកញ្ញា ណាតាយ៉ា បានជូនបាច់ផ្កាមួយបាច់យ៉ាងធំ និងរបស់ពិសេសមួយ គឺចិញ្ចៀនពេជ្រមួយវង់។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេររៀបរាប់ថា៖
ស្គាល់គ្នាយូរហើយមិនស្មានថាចេះ Surprise អូនដល់ថ្នាក់នឹងសោះ ធ្វើសុីផ្លូវអារម្មណ៍ យ៉ាងសាហាវ លេងវគ្គឈុតធំម៉ងឡេីងនេះ ️baby nattyaសំខាន់ទិញរបស់ឲ្យ អូនត្រូវចិត្តទៀត(គឺបាច់ផ្កាកុលាបគាត់ឃើញអូនsad ក៏ទិញកាដូ មកលួងចិត្តអូន បេីដឹងថាsad មានកាដូ លួងចិត្តចឹងsadរាល់ងៃហេីយ ធ្វើឲ្យគេ រំភើបមិនដឹងខ្លួនស្រលាញ់ពេញបេះដូង។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យហ្វេន មានអារម្មណ៍ច្រណែននឹងនាង យ៉ាងខ្លាំង ក្រោយមានមិត្តភក្តិល្អយ៉ាងដូច្នេះ ហើយថែមទាំង យល់ចិត្ត ដល់ថ្នាក់ទិញចិញ្ចៀនពេជ្រ ឲ្យពាក់លេងទៀតផង។ អ្នកណា មិនចាប់អារម្មណ៍ លេងសុទ្ធលួងចិត្ត ចិញ្ចៀនម្លឹងៗនោះ?





