ក្រសួងអប់រំ៖ សិស្សមួយចំនួនតូច នៅតែ​យល់​ច្រលំ​ថា​ថ្ងៃ១៤​កុម្ភៈ​ ជាថ្ងៃណាត់​គូស្នេហ៍

//s5.kh1.co/1f/1fb08390dd9e1300ea34b1bfc21e7f7f47f4db2a.jpg
សង្គម

 ១១-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃ១១កុម្ភៈបានចេញសេចក្តីណែនាំមួយស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ទាំងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតដដែលបន្ថែមថា សិស្សមួយចំនួនតូចយល់ច្រលំថាថ្ងៃទី១៤កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ដូច្នឹងហើយ​នាថ្ងៃទី១១កុម្ភៈនេះ ក្រសួងបានលើកឡើងថាទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរឡើយ។

ក្រសួងបន្តថា ក្នុងនោះយុវជនមួយចំនួនតូចហាក់ភ្លើតភ្លើន ភ្លេចការសិក្សា ​បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ​ដែលប្រាសចាកវប្បធម៌ ​និងប្រពៃណីរបស់ខ្មែរ។

នេះជាការណែនាំខ្លះៗរបស់ក្រសួង សម្រាប់ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃ១៤កុម្ភៈ នៅតាមសាលារៀន៖

១. ផ្សព្វផ្សាយដល់សិស្សតាមគ្រប់មធ្យោបាយកុំឲ្យយល់ខុសពីអត្ថន័យនៃថ្ងៃ១៤កុម្ភៈ។

២. ពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ជាពិសេសការគ្រប់គ្រងក្រមសីលធម៌​ និងតាមដានវត្តមានសិស្សជាប្រចាំ។

៣. ត្រូវជំរុញដំណើរការ ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។

៤. ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្តាយសិស្ស និងសហគមន៍ពាក់ព័ន្ធសកម្មភាពមិនប្រក្រតី ក៏ដូចជាពង្រឹងបទបញ្ជាផ្ទៃក្នុងនានា។

ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ក្រសួងអប់រំ៖

https://s5.kh1.co/__image/w=650,h=929,q=100/3b/3b8dd8b10a3c831dc49a616d2178ee63a18051cc.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T