មុនប៉ះព្រះខ័នរាជស្វាយរៀងយប់នេះ គ្រូបង្វឹកក្លិបលេខ១នៅអាស៊ាន និយាយយ៉ាងដូច្នេះថា….

//s5.kh1.co/69/69a45d52a0d6c17394d956b930d00bdfbd35114c.jpg
កីទ្បា

 ១១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រូបង្វឹករបស់ Ceres-Negros បានព្រមានកូនក្រុមរបស់លោកឲ្យខិតខំ និងយកចិត្តទុកដាក់ដើម្បីដណ្ដើមយក ៣ពិន្ទុពីការប្រកួតបើកឆាកពូល G ពានរង្វាន់ AFC Cup ជាមួយព្រះខ័នរាជស្វាយរៀង

ហ្វីលីពីន៖ ក្លិបជើងឯកលីគកំពូលហ្វីលីពីន Ceres-Negros នឹងត្រូវជួបតតាំងជាមួយក្លិបជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតបើកឆាកវគ្គជម្រុះក្នុងពូលពានរង្វាន់ AFC Cup នៅយប់ថ្ងៃអង្គារ៍នេះវេលាម៉ោង ៦:៣០នាទី ក្នុងកីឡដ្ឋាន Rizal Memorial។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=286,q=100/f8/f86e1a394f4050e8c787dd3b3e49cee2e7b94e3f.jpg

ជាមួយគ្នានេះ គ្រូបង្វឹករបស់ Ceres-Negros បានព្រមានកូនក្រុមរបស់លោកឲ្យខិតខំ និងយកចិត្តទុកដាក់ដើម្បីដណ្ដើមយក ៣ពិន្ទុពីការប្រកួតបើកឆាកពូល G។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Risto Vidakovic គ្រូបង្វឹករបស់ Ceres-Negros បានលើកឡើងយ៉ាងដូច្នេះថា៖

នេះគឺជាការប្រកួតមួយដែលពិបាករៀបចំ ព្រោះគ្រប់គ្នាគិតថាវាជាកាប្រកួតដ៏ងាយស្រួលមួយ។ លើកចុងក្រោយដែលយើងលេងជាមួយក្រុមកម្ពុជា (បឹងកេត) យើងបានយកឈ្នះក្នុងផ្ទះ ៩-០។ ការប្រកួតលើកនេះគឺជាការប្រកួតដ៏គ្រោះថ្នាក់មួយសម្រាប់យើង។ ពួកយើងត្រូវការឈ្នះ ហើយបើសិនជាពួកយើងមិនយកចិត្តទុកដាក់នោះទេ ច្បាស់ណាស់វានឹងក្លាយជាការប្រកួតដ៏លំបាក។

Risto Vidakovic 
លោក Risto Vidakovic
លោក Risto Vidakovic
សន្និសីទសារព័ត៌មានមុនការប្រកួត
សន្និសីទសារព័ត៌មានមុនការប្រកួត

គួរឲ្យដឹងផងដែរថា មុនមកជួបគ្នាវគ្គចែកពូល AFC Cup ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្លិបឡាវ Master 7 ទាំងពីរជើងក្នុងវគ្គជម្រុះដោយលទ្ធផល ៧ទល់នឹង១ ខណៈក្លិបឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន Ceres-Negros បានធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ AFC Champions League ក្រោយចាញ់ក្លិបជប៉ុន FC Tokyo។

ក្លិបទាំង៤ នៅក្នុងពូល G រួមមាន Than Quang Ninh (វៀតណាម) , Bali United (ឥណ្ឌូនេស៊ី) និង Ceres Negros (ហ្វីលីពីន) និងព្រះខ័នរាជស្វាយរៀង (កម្ពុជា)៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T