ប៉ារីស៖ ដូចដែលអ្នកធ្លាប់បានដឹងហើយថាវីរុសកូរ៉ូណាកំពង់តែរាតត្បាតពេញប្រទេសចិន ហើយវាឆ្លងយ៉ាងសាហាវ បំផុត ដែលធ្វើអោយមានការបិទទ្វាចេញចូលក្នុងប្រទេសនេះផងដែរ។ វីរុសនេះកើតចេញពីទីក្រុងវូហាន ក្នុងប្រទេសចិន ហើយវាបានសម្លាប់ប្រជាជនចិនយ៉ាងច្រើន និងមានអ្នកឆ្លងរហូតទៅដល់រាប់ម៉ឺននាក់។កាលពីថ្ងៃសុក្រ ទី ៨ ខែកុម្ភៈនេះ វាបានបំផ្លាញ និងធ្វើឲ្យមានការអន់ថយអាជីវកម្មជាច្រើនទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បុរសជនជាតិអង់គ្លេសម្នាក់បានចម្លងវីរុសកូរ៉ូណាឆ្លងទៅកាន់មនុស្សយ៉ាងហោចណាស់ ១១ នាក់ ផ្សេងទៀត ទាំងដែលបុរសខាងលើមិនស្ថិតនៅចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសចិនទាល់តែសោះ។
ពលរដ្ឋអង់គ្លេសដែលមិនត្រូវបានបញ្ចេញឈ្មោះជាសាធារណៈ (ក្នុងន័យលាក់អត្តសញ្ញាណ) បានចូលរួមសន្និសីទមួយនៅប្រទេសសិង្ហបូរី ហើយបន្ទាប់មកបានដើរកំសាន្តនៅតំបន់ភ្នំអាល់ ក្នុងប្រទេសបារាំងពេល ចុងក្រោយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកូរ៉ូណាវីរុសជាប់ខ្លួននៅឯចក្រភពអង់គ្លេស។
ក្នុងចំណោមអ្នកដែលឆ្លងជំងឺពីបុរសនោះមាន ៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសបារាំង ៥ នាក់នៅអង់គ្លេស និងបុរសម្នាក់ទៀតនៅលើកោះ Mallorca របស់អេស្ប៉ាញ៕

