ព្រះសីហនុ៖ នេះបើយោងតាមរយៈសេចក្តីជាផ្លូវការ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានឲ្យដឹងថា បុរសជនជាតិចិនមួយរូប ដែលបានកើតមានជំងឺរលាកសួតប្រភេទថ្មី វីរុសកូរ៉ូណា នៅឯក្រុងព្រះសីហនុនោះ ត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យបានហើយ ក្រោយពីធ្វើតេស្តចំនួន៣លើក បង្ហាញនូវលទ្ធផលអវិជ្ជមាននៃវីរុសកូរ៉ូណា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួររំឮកផងដែរថា កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅនេះ បុរសជនជាតិចិនរូបនេះ បានធ្វើតេស្តរកឃើញថាមាន ជំងឺវីរុសកូរ៉ូណាដំបូងបង្អស់នៅកម្ពុជា នៅឯក្រុងព្រះសីហនុ ហើយលោកក៏ត្រូវបានខាងក្រុមគ្រូពេទ្យជំនាញធ្វើការ ដាក់ឲ្យលោកស្នាក់នៅបន្ទប់អ្នកជំងឺដាច់ដោយឡែកពីអ្នកដទៃ ដើម្បីផ្តល់ការព្យាបាល និងពិនិត្យតាមដានស្ថានភាពជំងឺឲ្យបានដិតដល់បំផុត។

យ៉ាងណាមិញ ក្រោយពីធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីជាលើកទី៣មក បានបង្ហាញឲ្យឃើញថាបុរសជនជាតិចិនរូបនេះ បានជាសះស្បើយពីវីរុសកូរ៉ូណាហើយ លោកមានសុខភាពល្អប្រសើរមាំមួន និងអាចចេញពីមន្ទីរពេទ្យជួបជុំក្រុមគ្រួសារវិញបានដែរ។ ចំណែកឯសមាជិកគ្រួសារជនជាតិចិន៣នាក់ទៀតរបស់លោក ក៏ត្រូវបានរួចផុតពីការសង្កេតសុខភាពផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា​ ក្រុមគ្រូពេទ្យជំនាញ ក៏ទាមទាញឲ្យបុរសជនជាតិចិនរូបនេះ នៅតែបន្តថែរក្សាអនាម័យ និងការពារថែទាំសុខភាពឲ្យខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំផងដែរ៕

សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា
បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា
បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា
បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា
បុរសជនជាតិចិន ជាសះស្បើយពីវីរុសកូរ៉ូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ