ជិតដល់ថ្ងៃហើយ! ទិវានៃសេចក្ដីស្រលាញ់មកដល់ឆាប់ៗ បានត្រៀមកាដូអីសម្រាប់មនុស្សពិសេសនៅ?

//s5.kh1.co/a6/a696984e36ea85db45ce5d10c2ba240c9fc722b6.jpg
យល់ដឹង

 ១០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រយ័ត្នទឹកភ្នែកក្រោយថ្ងៃ១៤កុម្ភៈ គ្រាន់ផ្កាកុលាបមួយទង ឬ តុក្កតាតែមួយប៉ុណ្ណោះ

រឿង​រ៉ាវ​របស់​យុវវ័យ​កើត​ឡើង​គជើង​លើ​គ្នា​ឲ្យ​តែ​ដល់​ថ្ងៃ​១៤​កុម្ភៈ ដែលជាថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ឬ​ដែល​យុវវ័យ​និយម​ហៅ​ថា ថ្ងៃ​បុណ្សសង្សារ។ នៅ​ថ្ងៃ​នោះ​អាច​មាន​តែ​ស្នាម​ញញឹម តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​ តើ​គេ​បន្សល់​ទុក​អ្វីខ្លះ? យ៉ាង​ណាសូម​កុំ​ឲ្យ​១៤​កុម្ភៈ​ក្លាយ​ជា​១​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ហើយ១ជីវិត​នៃ​ភាព​សោកស្តាយ​ឲ្យ​សោះ។ ដោយមូលហេតុនេះមានការបញ្ជាក់ឲ្យច្បាសថាវាមិនមែនជាបុណ្យសង្សារ ។ តោះចង់កាន់តែឲ្យជ្រាបច្បាស់ សូមអានបន្តនូវសេចក្ដីអធិប្បាយ និងប្រវត្តិនៃទិវានៃសេចក្ដីស្រលាញ់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់មានលក្ខណៈទូលំទូលាយ។ ប៉ុន្ដែថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ត្រូវបានយល់ច្រឡំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។

និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

https://s5.kh1.co/__image/w=650,h=434,q=100/38/38a5aedbfa7365c0f36344d9f830b1a94fb46ae5.jpg
https://s5.kh1.co/__image/w=650,h=867,q=100/44/44331eff4aab771f8a3369c93b60fb0d371e1f70.jpg

ប្រវត្តិរឿងព្រេង

នៅ ស.វ ទី៣ នៃ គ.ស Valentine ជាអាចារ្យម្នាក់នៃក្រុងទែរមី (ប្រទេសអ៉ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ៍មួយគូរដែលគេមិនត្រូវបានអនុញ្ញាតិ ព្រោះឪពុកម្ដាយរបស់ពួកគេមិនអនុញ្ញាតិ ឬ តាមប្រភពខ្លះ ដោយសារតែកូនកំលោះជាទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាមប្រាម។ Valentine បានរៀបការដោយឲ្យផ្កាជាច្រើនគូនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ថៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើឲ្យព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហាជីវិត។

សហរដ្ឋអាមេរិក និងអឺរ៉ុប

នៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង ឬរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ ឬពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេមានចំពោះគ្នា៕

https://s5.kh1.co/__image/w=650,h=702,q=100/02/02c973a885fa89f15e2136f0ca976c4674dce4b7.jpg
https://s5.kh1.co/__image/w=650,h=488,q=100/1a/1a83192c131c9b341e94e965215b6b7c92409e4c.jpg
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T