គ្រូធំជម្រើសជាតិកម្ពុជា លោក Honda មានអ្នកគាំទ្រមកចាំទទួលច្រើនណាស់ នៅព្រលានយន្តហោះប្រទេសប្រេស៊ីលកាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/65/65e3139add7cb0ab8331211282f2e63815aeb669.jpg
កីទ្បា

 ០៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រក្រុម Botafogo ជាច្រើនពាន់នាក់ មកទទួលស្វាគមន៍កីឡាករ ​Honda យ៉ាងកក់ក្ដៅ

ប្រេស៊ីល៖ ខ្សែបម្រើសញ្ជាតិជប៉ុន កីឡាករ Keisuke Honda ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រ ជាច្រើនពាន់នាក់របស់ក្រុម Botafogo នៅព្រលានយន្តហោះ Galeão International Airport ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការបញ្ជាក់របស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា កីឡាករវ័យ៣៣ឆ្នាំ បានចុះកុងត្រាលេងឲ្យក្រុម Botafogo រហូតដល់បំណាច់ឆ្នាំនេះ។

យ៉ាងណាកាលពីរាត្រីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីលោក Honda ធ្វើដំណើរចុះពីលើយន្តហោះភ្លាម អ្នកគាំទ្រជាច្រើនបានស្រែកច្រៀង ទទួលលោកថា “Ole, Ole, Ole, Ola, Honda, Honda” ។ ខណៈពេលនោះ លោក​ Honda បានបង្ហាញកាយវិការគោរពទៅអ្នកគាំទ្រវិញ ដោយលោកបានញញឹមនិងលើកទង់ជ័យក្រុម Botafogo ឡើងគ្រវីទៅមក។

  កីឡាករ Keisuke Honda
  កីឡាករ Keisuke Honda

ប្រភពខាងលើបានបន្ថែមទៀតថា Honda នឹងបង្ហាញខ្លួនជាផ្លូវការឲ្យក្រុម Botafogo នៅកីឡដ្ឋាន Nilton Santos Stadium នាថ្ងៃសៅរ៍នេះ។ ជម្រើសជាតិជប៉ុន បានផ្ទេរមកចូលរួមជាមួយក្លិបនៅលីគប្រេស៊ីល Serie A  ដោយគ្មានតម្លៃខ្លួន​បន្ទាប់ពីចាកចេញពីក្រុមហូឡង់ ​Vitesse កាលពីចុងខែធ្នូ ឆ្នាំ២០១៩។

ទិដ្ឋភាពក្នុងប្រលានយន្តហោះ
ទិដ្ឋភាពក្នុងប្រលានយន្តហោះ

អតីតខ្សែបម្រើក្រុម AC Milan និង ក្រុម CSKA Moscow ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏ឆ្នើមមួយរូបក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិជប៉ុន ដោយស៊ុតបញ្ចូលទីបាន៣៧គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៩៨ប្រកួតឲ្យជម្រើសជាតិ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨ គាត់បានជាប់ឈ្មោះកីឡាករជប៉ុនដំបូងគេបង្អស់ ដែលរកគ្រាប់បាល់បានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ចំនួន៣លើកជាប់គ្នា ពោលគឺក្នុងឆ្នាំ ២០១០, ២០១៤ និង ២០១៨។

បច្ចុប្បន្ននេះ ក្រៅពីអាជីពជាកីឡាករ លោកក៏មានតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរ៕

លោក Keisuke Honda និង ឯកឧត្តម សៅ សុខា
លោក Keisuke Honda និង ឯកឧត្តម សៅ សុខា

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពchannelnewsasia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T